ឌួង ហ្សូរីដា ក្លាយជាអ្នកលក់ទឹកត្រចៀកកាំ

6 Videos


ក្រៅពីពិធីការិនី ដែលមានឈ្មោះបោះសម្លេង ឌួង ហ្សូរីដា ក៏ជាប្រធានក្រុមបង្ហាញម៉ូដ Cambodia Super Model ផងដែរ ។ ហើយនាង ក៏ជាម្ចាស់ហាងកាត់ដេរ ម្នាក់ផងដែរ ។ អ្វីដែលគួរអោយកត់សំគាល់នោះ ថ្មីៗនេះ ឌួង ហ្សូរីដា ក៌បានបន្ថែមរបរថ្មីទៀតគឺលក់ ទឹកត្រចៀកកាំ ។ ក្រៅពីការងារសិល្បៈគេសង្កេតឃើញ តារាជាច្រើនបានងាកមកចាប់អាជីពលក់ ផលិតផលនានាតាម Online ជាពិសេស ផលិតផលរក្សាសម្រស់ ។

ឌួង ហ្សូរីដា ក្លាយជាអ្នកលក់ទឹកត្រចៀកកាំ

ដោយឡែកសម្រាប់ ឌួង ហ្សូរីដា វិញ បានងាកមកលក់ទឹកត្រចៀកកាំ ដែលនាងបានដាក់ឈ្មោះថា សំបុកត្រចៀកកាំមុទិតា ដែលពេលនេះកំពុងទទួលបានការគាំទ្រច្រើន ពីសំណាក់អតិថិជន។ក្រៅពីឌួង ហ្សូរីដា ស្រី ស្អាត ហេង កែវនីតា ក៌លក់ផលិតផលនេះដែរ ។ មានការសរសើរថា ទោះបីជាមានឈ្មោះ បោះសម្លេងក្នុងសិល្បៈតែ ពិធីការិនីត្រគាក ធំរូបនេះ នៅតែសន្សំប្រាក់កាក់ល្អិតពីការ លក់ផលិតផលបែបនេះទៀត ។

ឌួង ហ្សូរីដា ក្លាយជាអ្នកលក់ទឹកត្រចៀកកាំ

មិនថាការងារសិល្បៈនិងជំនួញនោះទេគឺសុទ្ធតែ ជោគជ័យ តែសម្រាប់រឿងស្នេហាវិញ ឌួង ហ្សូរីដា ហាក់មិនមានអ្វីប្លែកឡើយ បើទោះបីជានាងមានវ័យជ្រេបន្តិច ក្តី។ប៉ុន្តែ ឌួង ហ្សូរីដា ធ្លាប់អះអាងថា នាង មានម្ចាស់បេះដូងហើយ ទោះបីជាមិនទាន់រៀបការក៏ពិតមែន តែចំណងស្នេហ៍របស់នាងនៅតែផ្អែមល្ហែមដូចមុន ៕ ចេនី

ឌួង ហ្សូរីដា ក្លាយជាអ្នកលក់ទឹកត្រចៀកកាំឌួង ហ្សូរីដា ក្លាយជាអ្នកលក់ទឹកត្រចៀកកាំឌួង ហ្សូរីដា ក្លាយជាអ្នកលក់ទឹកត្រចៀកកាំឌួង ហ្សូរីដា ក្លាយជាអ្នកលក់ទឹកត្រចៀកកាំ