Rio៖ ចូ​វ សុធា​រ៉ា ចាញ់​កីឡាកា​រិ​នី​កូ​ឡុំ​ប៊ីក្នុងពិន្ទុ ០-១០ នៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ និពន្ធដោយ : ថ្មីៗ       August-17-2016, 9:17 pm         1954

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Rio៖ ចូ​វ សុធា​រ៉ា ចាញ់​កីឡាកា​រិ​នី​កូ​ឡុំ​ប៊ីក្នុងពិន្ទុ ០-១០ នៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា បាន​ប្រកួត​ចាញ់​កីឡាការិនី​កូ​ឡុំ​ប៊ី Castillo Hidalgo Carolina ០-១០ នៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​នៅ​សង្វៀន Carioca Arena 2 ក្រុង Rio de Janeiro នា​ថ្ងៃ​ពុធ​នេះ​។

កីឡាការិនី ចូ​វ សុធា​រ៉ា និង​កីឡាការិនី​កូ​ឡុំ​ប៊ី Castillo Hidalgo Carolina សុទ្ធតែ​ឡើងមក​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ ដោយ​មិនចាំបាច់​ប្រកួត​នៅ​វគ្គ​ជម្រុះ​។ កីឡាការិនី​វៀតណាម Thi Hang Vu ដែលជា​គូប្រជែង​របស់​សុធា​រ៉ា នៅ​វគ្គ​ជម្រុះ បាន​ឡើង​លើស​ទម្ងន់ ខណៈ​កីឡាការិនី​ហុង​ឌូ​រ៉ា​ស Brenda Yamyleth Bailey Gomez ដែលជា​គូប្រជែង​របស់ Carolina មាន​បញ្ហា​របួស​នៅពេល​ហ្វឹកហាត់​។​

សម្រាប់​កីឡាការិនី​ចំបាប់​កម្ពុជា ចូ​វ សុធា​រ៉ា ការប្រកួត​នេះ ជា​អនុស្សាវរីយ៍​ចុងក្រោយ​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅមុន​ខ្លួន​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាការិនី ដើម្បី​បន្តការងារ​ជា​គ្រូ​ចំបាប់ និង​ជាម​ន្ត្រី​កីឡា​។​

​សុធា​រ៉ា វ័យ​៣២​ឆ្នាំ ដែល​រកបាន​មេដាយមាស​ចំនួន​២​សម្រាប់​កម្ពុជា​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ទទួលបាន​សិទ្ធិ​អនុគ្រោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ Rio រីឯ​កីឡាការិនី Castillo Hidalgo Carolina វ័យ​២៥​ឆ្នាំ ទទួលបាន​សិទ្ធិ​ពេញលេញ​។​

Castillo Hidalgo Carolina ដែលជា​គូប្រជែង​របស់ ចូ​វ សុធា​រ៉ា ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ​៥​ពិភពលោក​ក្នុង​ទម្ងន់​៤៨​គីឡូក្រាម កាលពី​ឆ្នាំ​២០១១ ហើយ​ធ្លា​ក់នៅ​លេខ​១០ កាលពី​ឆ្នាំ​២០១៥​។ ក្នុង​ឆ្នាំ​២០១៥ កីឡាការិនី​កូ​ឡុំ​ប៊ី​រូបនេះ បានឈ្នះ​មេដាយ​អន្តរជាតិ​ចំនួន​៥ ក្នុងនោះ មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ German Grand Prix និង​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍ Pan American Games​។ កាលពី​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​ឡុង​ដ៍​ឆ្នាំ​២០១២  Castillo Hidalgo Carolina បាន​ប្រកួត​ចាញ់​កីឡា​ការ​នី​ម៉ុង​ហ្គោ​លី Davaasükhiin Otgontsetseg នៅ​វគ្គ​ជម្រុះ​៕