មន្ត្រីអភិរក្សសត្វព្រៃថា សត្វព្រៃដ៏កម្រ បន្តវិនាសអន្តរាយនៅខេត្តមណ្ឌលគិរី

6 Videos


មន្ត្រីការពារសត្វព្រៃនៅខេត្តមណ្ឌលគិរី បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងទៅលើបញ្ហាសត្វព្រៃគ្រប់ប្រភេទ ដែលក្នុងមួយឆ្នាំៗសត្វព្រៃគ្រប់ប្រភេទទាំងនោះ ត្រូវបានគេសម្លាប់ក្នុងគោលបំណងផ្សេងៗ អស់រាប់ពាន់ម៉ឺនក្បាល អាចប្រឈម ទៅនឹងការបាត់បង់នៅថ្ងៃអនាគត ប្រសិនបើមិនចូលរួមសហការគាំពារ និង នៅតែបន្តបរិភោគសាច់សត្វព្រៃ និង យកបំណែកសរីរាង្គសត្វទាំងនោះ ធ្វើថ្នាំ ដែលជាមូលហេតុចម្បងនាំឱ្យមានការបរបាញ់សត្វព្រៃ ។

មន្ត្រីអភិរក្សសត្វព្រៃថា សត្វព្រៃដ៏កម្រ បន្តវិនាសអន្តរាយនៅខេត្តមណ្ឌលគិរី

លោក មូល ផាត ប្រធានតំបន់ទេសភាពភាគខាងកើតរបស់អង្គការ WWF នៃប្រទេសកម្ពុជាបានកត់សម្គាល់ថា សត្វព្រៃគ្រប់ប្រភេទនៅខេត្តមណ្ឌលគិរីកំពុងតែប្រឈមនឹងការបាត់បង់យ៉ាងខ្លាំង ដោយសារតែមានការបរបាញ់ ដាក់អន្ទាក់ ជាពិសេសការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅខេត្តមណ្ឌលគិរីកាលពីពេលកន្លងទៅ ដែលបានធ្វើឱ្យសត្វព្រៃគ្រប់ប្រភេទបានបាត់បង់ជាបន្តបន្ទាប់ ។ ក្នុងព្រៃខេត្តមណ្ឌលគិរីមានសត្វជាច្រើនប្រភេទដែលពុំបានបង្ហាញខ្លួនឱ្យអ្នកតាមដានឃើញ ឬ តាមរយៈកាមេរ៉ាបង្កប់ ដែលសត្វទាំងនោះរួមមានសត្វគោព្រៃ គឺគេពុំដែលឃើញវត្តមានវាក្នុងព្រៃតាំងពីក្រោយឆ្នាំ ១៩៦៥ មកម្ល៉េះ ហើយសត្វក្របីព្រៃ សត្វខ្លាធំ សត្វខ្លារខិន សត្វទន្សោង សត្វខ្ទីង សត្វដំរី សត្វស្វាកន្ទុយ-ស ជាដើម ក៏ពុំសូវមានវត្តមានក្នុងព្រៃនៃខេត្តមណ្ឌលគិរីច្រើនទៀតដែរ ។ ក្រៅពីនេះនៅមានសត្វកម្រជាច្រើនប្រភេទទៀតដែលអ្នកតាមដានពុំដែលឃើញ ដូច្នះលោកសន្និដ្ឋានថា សត្វទាំងនោះអាចបាត់បង់ ឬ នៅសល់តិចតួច ប្រឈមនឹងការបាត់បង់នៅថ្ងៃខាងមុខនោះ ។

មន្ត្រីអភិរក្សសត្វព្រៃថា សត្វព្រៃដ៏កម្រ បន្តវិនាសអន្តរាយនៅខេត្តមណ្ឌលគិរី

បច្ចុប្បន្នគេនៅមិនទាន់ដឹងថា នៅក្នុងព្រៃខេត្តមណ្ឌលគិរីមានសត្វប្រភេទណាខ្លះដែលកំពុងកើនឡើងនោះទេ ព្រោះកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ហើយសត្វដែលគេគិតថាជាប្រភេទសត្វសំបូរក្នុងព្រៃ ដូចជា សត្វជ្រូកព្រៃ ក៏មិនអាចរំពឹងថានៅមានច្រើនក្បាលនៅក្នុងព្រៃខេត្តមណ្ឌលគិរីនោះដែរ ។

មន្ត្រីអភិរក្សសត្វព្រៃថា សត្វព្រៃដ៏កម្រ បន្តវិនាសអន្តរាយនៅខេត្តមណ្ឌលគិរី

លោក ឌិន ប៊ុនធឿន នាយរងដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរីក៏បានសម្ដែងនូវក្ដីបារម្ភជុំវិញបញ្ហាសត្វ ព្រៃនេះដែរ និង បានលើកឡើងពីផលលំបាកថា ព្រៃក្នុងខេត្តមណ្ឌលគិរី គឺមានចំនួនដល់ទៅរាប់សិបម៉ឺនហិកតា ប៉ុន្តែមន្ត្រីឧទ្យានុរក្សមានចំនួនតិចតួចប៉ុណ្ណោះ មិនគ្រប់គ្រាន់ និង ការពារឈ្នះឡើយ ៕

សុថាត់