ព្រៃលិចទឹករាបសិបហិកតា នៅស្រុកមោងឫស្សី ត្រូវបានឈូសទន្ទ្រានយកធ្វើជាកម្មសិទ្ធិ

6 Videos


ព្រៃលិចទឹករាប់សិបហិកតា នៅក្នុងតំបន់ ២ និង តំបន់ ៣ ក្នុងស្រុកមោងឫស្សី ត្រូវបានអ្នកមានអំណាចកំពុងដាក់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយទន្ទ្រានយកធ្វើកម្មសិទ្ធរបស់ខ្លួន ។

ប្រជាពលរដ្ឋដែលរស់នៅជិតវត្តអំពិលរលើង ឃុំព្រៃតូច ស្រុកមោងឫស្សី បានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែឃើញក្រុមអ្នកមានអំណោយ បានយកគ្រឿងចក្រលួចចូលឈូសឆាយទន្ទ្រានដីព្រៃដែលជាតំបន់ហាមឃាត់ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំរកសត្វព្រៃ និង មច្ឆជាតិ ហើយក៏មិនឃើញមានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋានឡើយ ។ ពេលដែលពួកគាត់ចេញទៅកាប់គាស់ ដើម្បីយកដីសម្រាប់ដាំដុះដំណាំបន្តិចបន្តួច ក៏មានអាជ្ញាធរមកហាមឃាត់ ព្រមទាំងចោទប្រកាន់ទៅលើពួកគាត់ថា ល្មើសនឹងច្បាប់ក្នុងតំបន់ហាមឃាត់សហគមន៍នេសាទទៅវិញ ។

ព្រៃលិចទឹករាបសិបហិកតា នៅស្រុកមោងឫស្សី ត្រូវបានឈូសទន្ទ្រានយកធ្វើជាកម្មសិទ្ធិ

លោក ស៊ិម កិត្តិស័ក្ក ដែលកំពង់ឈូសឆាយដីនៅទីនោះអះអាងថា ខ្លួនជាម្ចាស់ដី ដែលកំពុងឈូសឆាយនេះ ។ ដីដែលកំពុងឈូសឆាយនេះ គឺជាដីដែលគេបានធ្វើផលដំណាំតាំងពីសង្គមរាស្ត្រនិយមមកម្លេះ ពេលស្រុកកើតសង្គ្រាមត្រូវបានទុកចោល ទើបមានព្រៃដុះបែបនេះ ។

លោក ឡុម សោម អភិបាលស្រុកមោងឬស្សី បានឲ្យដឹងដែរថា រឿងហ្នឹងលោកមិនបានដឹងទេ ព្រោះលោកក្តាប់ភូមិសាស្ត្រមិនបាន ទាល់តែលោកមេឃុំ ដែលជាអាជ្ញាធរនៅមូលដ្ឋានទើបដឹងច្បាស់ ។

ព្រៃលិចទឹករាបសិបហិកតា នៅស្រុកមោងឫស្សី ត្រូវបានឈូសទន្ទ្រានយកធ្វើជាកម្មសិទ្ធិ

លោក ឈាង ខាត មេឃុំព្រៃតូច បានឲ្យដឹងដែរថា ដីនៅតំបន់២ប៉ែកខាងលិចទំនប់ គឺជាដីដែលគេធ្លាប់ធ្វើអាស្រ័យផលមែន ចំណែកដីព្រៃនៅតំបន់៣ប៉ែកខាងកើតនោះ គឺមិនដែលមានអ្នកទន្ទ្រានយកធ្វើជាកម្មសិទ្ធនោះទេ បើមានដូចការលើកឡើងខាងលើមែន លោកនិងចាត់កម្លាំងឲ្យចុះទៅបង្ក្រាប់ ៕

សុថាត់