ឥណ្ឌូណេស៊ី​ បាញ់​ពន្លិច​ទូក​នេសាទ​បរទេស​៦០​គ្រឿង​ធ្វើ​ជា​អំណោយ​ថ្ងៃ​បុណ្យ​ឯករាជ្យ​

ឥណ្ឌូណេស៊ី​ បាញ់​ពន្លិច​ទូក​នេសាទ​បរទេស​៦០​គ្រឿង​ធ្វើ​ជា​អំណោយ​ថ្ងៃ​បុណ្យ​ឯករាជ្យ​

នៅថ្ងៃពុធនេះ ទាហានជើងទឹក ឥណ្ឌូណេស៊ី បាញ់បន្លិចទូកនេសាទបរទេស ៦០ គ្រឿង ដែលចូលនេសាទក្នុងដែនទឹក ឥណ្ឌូណេស៊ី ក្រោមបញ្ជារបស់លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ឲ្យបង្កើនយុទ្ធនាការបញ្ឈប់ការចូលខុសច្បាប់របស់ទូកនេសាទបរទេស ដោយលោកប្រធានាធិបតីចាត់ទុកថាជា ការលួចសម្បត្តិជាតិលើដែនទឹក ឥណ្ឌូណេស៊ី ។

“ថ្ងៃនេះ យើងបានជូនអំណោយជាទូក ៦០ គ្រឿង ដែលចូលក្នុងដែនទឹក ឥណ្ឌូណេស៊ី ៨ កន្លែង ហើយចាត់ទុកជាអំណោយដល់ប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យ និងដើម្បីបង្ហាញនូវការប្រកាន់ខ្ជាប់គោលការណ៍អនុវត្តច្បាប់” មន្ត្រីក្រសួងនេសាទ បញ្ជាក់ដូច្នេះដល់អ្នករាយការណ៍សារព័ត៌មាន ។

ទោះយ៉ាងណា ការបាញ់ពន្លិចទូកនេសាទបរទេសខុសច្បាប់នៅថ្ងៃនេះ មិនត្រូវបានអនុញ្ញាតឲ្យផ្សាយតាមកញ្ចក់ទូរទស្សន៍ដូចពេលមុនៗឡើយ ចំណែកមន្ត្រីក៏មិនបានប្រាប់ថា តើទូកទាំង ៦០ គ្រឿងនោះ មកពីប្រទេសណាខ្លះឡើយ ប៉ុន្តែកន្លងមក ទូកនេសាទដែលត្រូវបានបាញ់ពន្លិច ភាគច្រើនមកពីប្រទេស ចិន, វៀតណាម និង ហ្វីលីពីន ។

ក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាជាតិកាលពីថ្ងៃអង្គារ លោកប្រធានាធិបតីបានប្ដេជ្ញាថា នឹងការពារទឹកដី មិនឲ្យមានការរំលោភសូម្បីមួយអ៊ីង ។ ចាប់តាំងពីជាប់ឆ្នោតជាប្រធានាធិបតី លោក ចូកូ វីដូដូ បានបង្កើនវិធានការគ្រប់គ្រងអធិបតេយ្យភាពដែនទឹក និងបានបាញ់បន្លិចទូកនេសាទបរទេសជាច្រើនគ្រឿង ។

ឥណ្ឌូណេស៊ី​ បាញ់​ពន្លិច​ទូក​នេសាទ​បរទេស​៦០​គ្រឿង​ធ្វើ​ជា​អំណោយ​ថ្ងៃ​បុណ្យ​ឯករាជ្យ​

ឥណ្ឌូណេស៊ី​ បាញ់​ពន្លិច​ទូក​នេសាទ​បរទេស​៦០​គ្រឿង​ធ្វើ​ជា​អំណោយ​ថ្ងៃ​បុណ្យ​ឯករាជ្យ​

ប្រែសម្រួល៖ kqube
ប្រភព៖ straitstimes

  • ឥណ្ឌូណេស៊ី​ បាញ់​ពន្លិច​ទូក​នេសាទ​បរទេស​៦០​គ្រឿង​ធ្វើ​ជា​អំណោយ​ថ្ងៃ​បុណ្យ​ឯករាជ្យ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: