ក្មេង​ស្រី​យំ​ឡើង​ខូង​​ភ្នែក​អាណិត​ឪពុក​​មាន​ជំងឺ​បេះដូង​ត្រូវ​​សង្គ្រោះ​បន្ទាន់​​ទទួល​ជំនួយ​ពី​សម្តេច​តេជោ​ហើយ

យុវតីម្នាក់ឈ្មោះ ផៃ មុន្នីវីរ៉ាត់ ដែលបានបង្ហោះវីដេអូ ស្នើសុំឲ្យសាធារណជនទូទៅ និងជាពិសេសបានប្រកាសសុំឲ្យសម្តេចតេជោនាយករដ្ឋមន្ត្រី សន្ដោសប្រណីឲ្យជួយព្យាបាលជំងឺឪពុករបស់ខ្លួនឈ្មោះ សូ មុន្នីរ័ត្ន ដែលកំពុងមានជំងឺបេះដូងនោះ ពេលនេះបានទទួលការឆ្លើយតបហើយ គឺសម្តេចប្រកាសជួយចេញថ្លៃចំណាយទាំងស្រុងសម្រាប់ការព្យាបាលនេះ។

ការឆ្លើយតបនេះ បានធ្វើឡើងក្រោយពីសម្ដេចតេជោបានឃើញសាធារណៈជនបង្ហោះសំណូមពរ ក៏ដូចជាយុវតីម្នាក់ឈ្មោះ ផៃ មុន្នីវីរ៉ាត់ បាន Comment នៅលើ Facebook ផ្លូវការរបស់សម្ដេច ហើយភ្លាមៗនោះខ្ញុំក៍បានបញ្ជូនក្រុមការងារចុះទៅពិនិត្យផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

សូមបញ្ជាក់ថា យោងតាមហ្វេសប៊ុកសម្តេចតេជោ បានឲ្យដឹងថា ចាប់តាំងពីអ្នកជម្ងឺដែលជាឪពុករបស់ មុន្នីវីរ៉ាត់ បានចូលមកសម្រាកព្យាបាលកាលពីថ្ងៃអាទិត្យកន្លងមកនេះ គឺត្រូវបានទទួលយកចិត្តទុកដាក់ព្យាបាលមើលថែទាំពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA)។ ស្ថានភាពអ្នកជំងឺពេលនេះគឺស្ថិតក្នុងសភាពធម្មតា ដែលក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានជាប្រចាំ៕
ក្មេង​ស្រី​យំ​ឡើង​ខូង​​ភ្នែក​អាណិត​ឪពុក​​មាន​ជំងឺ​បេះដូង​ត្រូវ​​សង្គ្រោះ​បន្ទាន់​​ទទួល​ជំនួយ​ពី​សម្តេច​តេជោ​ហើយ

ក្មេង​ស្រី​យំ​ឡើង​ខូង​​ភ្នែក​អាណិត​ឪពុក​​មាន​ជំងឺ​បេះដូង​ត្រូវ​​សង្គ្រោះ​បន្ទាន់​​ទទួល​ជំនួយ​ពី​សម្តេច​តេជោ​ហើយ

ក្មេង​ស្រី​យំ​ឡើង​ខូង​​ភ្នែក​អាណិត​ឪពុក​​មាន​ជំងឺ​បេះដូង​ត្រូវ​​សង្គ្រោះ​បន្ទាន់​​ទទួល​ជំនួយ​ពី​សម្តេច​តេជោ​ហើយ

ប្រភព៖ kqube

  • ក្មេង​ស្រី​យំ​ឡើង​ខូង​​ភ្នែក​អាណិត​ឪពុក​​មាន​ជំងឺ​បេះដូង​ត្រូវ​​សង្គ្រោះ​បន្ទាន់​​ទទួល​ជំនួយ​ពី​សម្តេច​តេជោ​ហើយ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: