មក​ទល់​ពេល​នេះ មាន​អ្នក​ញៀន​ថ្នាំ​ជាង​កន្លះ​លាន​នាក់​ហើយ​ចូល​​សារភាព​ ព្រោះ​តែ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន

មក​ទល់​ពេល​នេះ មាន​អ្នក​ញៀន​ថ្នាំ​ជាង​កន្លះ​លាន​នាក់​ហើយ​ចូល​​សារភាព​ ព្រោះ​តែ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន

សង្គ្រាមប្រឆាំងគ្រឿងញៀន ដែលជាយុទ្ធនាការធ្វើតាមការសន្យារបស់លោកប្រធានាធិបតី Rodrigo Duterte មកទល់នឹងពេលនេះ មានអ្នកចូលខ្លួនមកសារភាពច្រើនជាងកន្លះលាននាក់ហើយ ខណៈដែលអ្នកស្លាប់មានដល់ទៅ៥៧២នាក់ និងជាង៧ពាន់នាក់ទៀតត្រូវប៉ូលិសចាប់ខ្លួន ដោយការបញ្ចេញទិន្នន័យនេះ គឺធ្វើឡើងស្របពេលដែលបញ្ជីឈ្មោះថ្មីនៃក្រុមមន្ត្រីរដ្ឋាភិបាល មានពាក់ព័ន្ធជាមួយគ្រឿងញៀន នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខ ។

ស្របគ្នានឹងការទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន សង្គ្រាមប្រឆាំងគ្រឿងញៀនដែលបានសម្លាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាច្រើនហៅថា ជាទង្វើដែលមិនគោរពសិទ្ធិមនុស្ស ហើយជាអ្វីដែលបង្កឲ្យមានអំពើហិង្សា និងក្រុមអ្នកសម្លាប់មនុស្សក្រៅច្បាប់រឹតតែច្រើន ។

រីឯការបង្ហាញបញ្ជីឈ្មោះរបស់ក្រុមមន្ត្រីរដ្ឋាភិបាល ដែលមានពាក់ព័ន្ធនឹងគ្រឿងញៀនវិញ វាក៏ធ្លាប់ត្រូវបានលើកឡើងដោយប្រធានតុលាការកំពូលនៃទីក្រុងម៉ានីលដែរ នោះគឺលោកស្រី Lourdes Sereno ដោយលោកស្រីធ្លាប់និយាយថា ការបញ្ចេញឈ្មោះចៅក្រមដែលពាក់ព័ន្ធនឹងគ្រឿងញៀនទាំងនោះ គឺធ្វើខុសនឹងនីតិវិធីច្បាប់ តែត្រូវលោក Duterte ព្រមានទៅវិញថា បើតុលាការជ្រៀតជ្រែកក្នុងសង្គ្រាមមួយនេះ លោកអាចនឹងប្រកាសប្រើច្បាប់អាជ្ញាសឹក ។

ស្របគ្នានឹងការប្រកាសថា នឹងបញ្ចេញបញ្ជីឈ្មោះមន្ត្រីពាក់ព័ន្ធនឹងគ្រឿងញៀនថ្មីនេះ សូមរម្លឹកថា ក្នុងបញ្ជីឈ្មោះចាស់ ដែលមានឈ្មោះមនុស្សដល់ទៅ១៥០នាក់ មានមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលជាច្រើន ក្នុងនោះមានដូចជា ចៅហ្វាយក្រុង ចៅក្រម និងមន្ត្រីប៉ូលិសឋានៈផ្កាយជាច្រើននាក់ផងដែរ ៕

មក​ទល់​ពេល​នេះ មាន​អ្នក​ញៀន​ថ្នាំ​ជាង​កន្លះ​លាន​នាក់​ហើយ​ចូល​​សារភាព​ ព្រោះ​តែ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន
ប្រែសម្រួល៖ kqube
ប្រភព៖ rappler, newsinfo

  • មក​ទល់​ពេល​នេះ មាន​អ្នក​ញៀន​ថ្នាំ​ជាង​កន្លះ​លាន​នាក់​ហើយ​ចូល​​សារភាព​ ព្រោះ​តែ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: