ចាប់​ក្រុម​ក្តឹប​ចោរ​ដុះ​ស្លែ ជំនាញ​ខាង​បុក​ហោប៉ៅ​ភ្ញៀវ​បរទេស

ខេត្តសៀមរាប ៖ ក្រុម​ក្តឹប​ចោរ​ដុះ​ស្លែ​ជំនាញ​ខាង​បុក​ហោប៉ៅ ភ្ញៀវ​បរទេស​យក​លុយ​នៅ​តំបន់​ផាប់​ស្ទ្រី​ត ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​មាន​ប្រុស​ស្រី​ចំនួន​១១​នាក់ រួច​បញ្ជូន​ចូល​ទ្រុង ខណៈ​ពួក​គេ​បាន​ឆក់​យក​លុយ​ពី​ភ្ញៀវ​បរទេស ជា​ច្រើន​ឆ្នាំ ទើប​អស់លក្ខណ៍​ពេល​នេះ​ក្របួច​ជាប់​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​តំបន់​ផាប់​ស្ទ្រី​ត​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ទោ ហង្ស សូ​ផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៤​និង​២១​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦​នេះ​ថា ករណី​ក្រុម​ចោរ​លូក​ហោរ​ប៉ៅ​ភ្ញៀវ​បរទេស នៅ​ម្ដុំ​ផ្លូវ​ចូល​សុខសាន្ត ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប កាលពី​យប់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦ នៅ​ម៉ោង​២​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែសីហា​។

លោក​បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ ម៉ោង​៤​និង​៣០​នាទី​ទាប​ភ្លឺ​កម្លាំង​នគរបាល​ការិយាល័យ​ការពារ និង​អន្តរាគមន៍​បាន​ឃាត់ខ្លួន ជនសង្ស័យ ចំនួន​២​នាក់ កំពុង​ដើរ​នៅ​ម្ដុំ​ផ្លូវ​ផាប់​ស្ទ្រី​ត​។ លោក​បាន​បន្ថែម​ថា ក្រោយ​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់​រួច​មក ពួក​គេ បាន​សារភាព​ថា បក្ខពួក​របស់​គេ​មាន​គ្នារ​ចំនួន​៩​នាក់​ទៀត ដែល​បាន​ធ្វើ​សកម្មភាព​លួច​លុយ​ភ្ញៀវ​បរទេស ដែល​ដើរ​កម្សាន្ត នៅ​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត និង​តាម​ផ្លូវ​សុខសាន្ត ។

កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ស្រាវជ្រាវ​បន្ត​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​បក្ខពួក​ប្រុស​ស្រី​ចំនួន​៩​នាក់​បន្ថែម​ទៀត​នាំ​មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​ខេត្តសៀមរាប ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។ លោក​បាន​បញ្ជាក់​ទៀត​ថា ពួក​គេ​បាន​លូក​ហោប៉ៅ​ដ៏​សកម្មភាព​ក្នុង​មណ្ឌល​កម្សាន្ត​ផាប់​ស្ទ្រី​ត ខណៈនោះ​កម្លាំង​ជំនាញ​បាន​បើក​ប្រតិបត្តិការ​ដល់​ឃាត់ខ្លួន​បាន​ប្រុស​ស្រី ក្មេង​ចាស់ ចំនួន​១១​នាក់​(​ក្នុង​នោះ​មាន​ស្រី​៣​នាក់ ទី​១-​ឈ្មោះ ទុំ ច​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប (​ជា​មេខ្លោង​ដឹកនាំ​ធ្វើ​សកម្មភាព​) ។

ទី​២-​ឈ្មោះ ទុំ សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប (​ជា​មេខ្លោង​ចែក​លុយ​) ទី​៣-​ឈ្មោះ ម៉ៅ តា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប (​ជា​មេខ្លោង នាំ​ធ្វើ​សកម្មភាព​) ទី​៤-​ឈ្មោះ ឆ​ន ប៉ូ​លី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ស្នាក់​នៅ ភូមិ​អារញ្ញ​សាគរ សង្កាត់​សៀមរាប ក្រុង​សៀមរាប (​ជា​អ្នក​ដឹក​ទម្លាក់​) ទី​៥-​ឈ្មោះ ឯម ផាស់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប (​ជា​អ្នក​បុក ហោប៉ៅ​) ទី​៦-​ឈ្មោះ ទេព ស្រី​នី​ត ភេទ​ស្រី អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប (​ជា​អ្នក​ចាំ​ទទួល​លុយ​និង​មើល​កូន​ក្មេង​) ។

ទី​៧-​ឈ្មោះ ភឿន សុ​ភេ​ន ភេទ ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប (​ជា​អ្នក​ចល័ត​សម្ភារ​ពេល​ក្មេង​ៗ​លួច​បាន​) ទី​៨-​ឈ្មោះ ពេទ្យ រិ​ទ្ធ ភេទ​ស្រី អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​វិហារ​ចិន បីកូន​ក្មេង​និង​បុក​ហោប៉ៅ ទី​៩-​ឈ្មោះ ព្រីង លាន ភេទ​ប្រុស អាយុ​១២​ឆ្នាំ ស្នាក់​នៅ​ភូមិ វត្ត​ដំណាក់​បុក​ហោប៉ៅ ១០-​ឈ្មោះ ទុំ ចាន់ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ស្នាក់​នៅ ភូមិ វិហា​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប (​ជា​អ្នក​បុក​ហោប៉ៅ​) ទី​១១-​ឈ្មោះ រុង រើ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប (​ជា​អ្នក​បុក​ហោប៉ៅ​) ដែល​ប្រព្រឹត្តិ​អំពើ​លួច​នៅ​យប់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦។

និង​យប់​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៦ និង​ពេល​កន្លង​ជា​ច្រើន​ករណី​ក្នុង​នេះ​មាន​ផ្ទុក​សារធាតុ​ញៀន​ចំនួន​៤​នាក់ ទី​១-​ភឿន សុ​ភេ​ន ទី​២-​ម៉ៅ តា ទី​៣-​ទុំ ច​ន ទី​៤-​ឯម ផាស់​។ ក្រោយ​ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស ស្រី ក្មេង​ចាស់ ទាំង​១១​នាក់​ហើយ​ពួក​គេ​បាន​សារភាព​ថា រាល់​ការ​ចេញ​ទៅ​ឆក់​ម្តង​ៗ​គឺ​ពួក​គេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​បៃតង​លា​យស​ពាក់​ស្លាក​លេខ ភ្នំពេញ​១C-២៨៧៥ បាន​ធ្វើ​សកម្មភាព លូក​ហោប៉ៅ និង​ឆក់​កាបូប ភ្ញៀវ​ទេសចរណ៍​អស់​ជា​ច្រើន​លើក​មក​ហើយ​។

នៅ​ម៉ោង​២៤​យប់​ថ្ងៃ​ទី​០៧ ខែសីហា ពួក​គេ​បាន​លួច​លុយ​ភ្ញៀវ​ជនជាតិ​អឺរ៉ុប​មាន​ប្រុស​មាន​ស្រី​ដើរ​ជុំ​គ្នា​ឆក់​យក​លុយ​បាន​ចំនួន​៤.២០០​ដុល្លារ និង​លុយ​ខ្មែរ​៨០.០០០​រៀល​។ លុះដល់​ថ្ងៃ​ទី​១៤ ខែសីហា ម៉ោង​១​រំលង​អា​ធ្រា​ត្រ បាន​លួច​លុយ​ភ្ញៀវ​ជនជាតិ​អឺរ៉ុប​ស្រី​ប្រុស​បាន​លុយ​១.០០០​ដុល្លារ​។ លុយ​ដែល​ពួក​គេ​លួច​បាន​នោះ​យក​ទៅ​ជួល​រ៉ឺ​ម៉ក និង​ម៉ូតូ​ដើរ​លេង ហើយ​ចែក​គ្នា​ចាយ​អស់ហើយ​។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ (​មាន​៤​នាក់ បាន​ប្រើប្រាស់​គ្រឿងញៀន​)​។ បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី ១១​នាក់​(​ក្នុង​នោះ​មាន​មនុស្ស​ពេញវ័យ​៩​នាក់ ត្រូវ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​)​ចំណែក​កូន​ក្តឹប​ចោរ​ផ្សេង​ទៀត​ត្រូវ​បាន​នាំ​យក​ទៅ​មណ្ឌល​កែប្រែ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ទៅ​ខ្នង​បារាយណ៍ ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​។

គួរ​រំលឹក​ផង​ដែរ​ថា ចំពោះ​ក្រុម​ក្មេង​សុំទាន និង​អ្នក​បុក​ហោប៉ៅ​ភ្ញៀវ​យក​លុយ​ជា​រៀង​រាល់​យប់​នោះ គឺ​បាន​កើត​ឡើងជា​យូរ​ឆ្នាំ​មក​ហើយ សង្ស័យ​មាន​មេ​កើយ​នៅ​ពី​ខាងក្រោយ  ទើប​ពួក​គេ​អាច​ដើរ​ឆក់​បាន​ស្រេច​តែ​ចិត្ត​អ​ញ្ចឹ​ង​នោះ​។ តែ​ដល់​ពេល​ប៉ូ​លី​ស​ខេត្ត ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លូច និង​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍ ទើប​ក្របួច​បាន​ម្តង​ទាំង​ក្រុម​៕