ពលរដ្ឋ​ រំលឹក​អនុស្សាវរីយ៍​លេង​បាល់​ពី​ក្មេង​ ​អស់​សំណើចខ្លួន​ឯង​​

ខ្សែ​បម្រើ​កណ្ដាល​របស់​ក្រសួង​ការពារ​ជាតិ​ និង​ជម្រើស​ជាតិ​កម្ពុជា ច្រឹង ពលរដ្ឋ ​បាន​រំលឹក​អនុស្សាវរីយ៍​​​កាល​ពី​កុមារភាព​ដែល​ញៀន​នឹង​បាល់ទាត់​​ ហើយ​អស់​សំណើច​ខ្លួន​ឯង​ដែល​ស្ទើរ​តែ​មិន​ជឿ​ថា ខ្លួន​មាន​ថ្ងៃ​នេះ។​

 

ពលរដ្ឋ​ រំលឹក​អនុស្សាវរីយ៍​លេង​បាល់​ពី​ក្មេង​ ​អស់​សំណើចខ្លួន​ឯង​​ច្រឹង ពលរដ្ឋ លេខ​២៤

 

ពលរដ្ឋ​បាន​​​រំលឹក​ថា​ កាល​ពី​ក្មេង​រូប​គេ​ជួប​​បញ្ហា​ជា​ច្រើន​ដែល​រារាំង​ដល់​រូប​គេ​ក្នុង​ការ​លេង​បាល់ទាត់​កំពុង​ពេល​សិក្សា​នៅ​កម្រិត​បឋម​សិក្សា​ និង​អនុវិទ្យាល័យ។ បញ្ហា​ទាំង​នោះ​មាន​ដូច​ជា​ឪពុក​ម្តាយ​​ហាម​ឃាត់​​មិន​ឲ្យ​លេង​បាល់​ ​ស្តី​បន្ទោស​​អំពី​លេង​បាល់​ភ្លេច​ការ​សិក្សា​ ​ដើរ​ទាត់​ដប​ទឹក​ ជា​ក្មេង​រើស​​បាល់​ និង​​ត្រូវ​គ្រូ​ពិន័យ​មិន​ឲ្យ​ចូល​ថ្នាក់​រៀន​ដោយ​ឈរ​ជើង​នៅ​បង្គោល​ទង់​ជាតិ​ជា​ដើម។
​​ 

ពលរដ្ឋ​ រំលឹក​អនុស្សាវរីយ៍​លេង​បាល់​ពី​ក្មេង​ ​អស់​សំណើចខ្លួន​ឯង​​ច្រឹង ពលរដ្ឋ (ឆ្វេង) និង ចាន់ វឌ្ឍនាកា (ស្តាំ)

 

កីឡាករ​រូប​នេះ​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​នេះ​នៅ​ពេល​រូប​គេ​នឹក​ឃើញ​ដល់​រឿង​រ៉ាវ​ទាំង​អស់​នោះ​​បាន​ធ្វើ​ឲ្យ​រូប​គេ​អស់​សំណើច​ខ្លួន​ឯង​ ហើយ​ស្ទើរ​តែ​មិន​ជឿ​ថា​ខ្លួន​មាន​ថ្ងៃ​នេះ​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​ និង​ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស។

 

ចង់​ដឹង​យ៉ាង​ណា​នោះ សូម​ស្តាប់​បទ​​សម្ភាសន៍​ដូច​ខាង​ក្រោម​

 

​​
បច្ចុប្បន្ន​កីឡាករ​ ច្រឹង​ ពលរដ្ឋ​​លេង​ឲ្យ​ក្រុម​ក្រសួង​ការពារ​ជាតិ​ហើយ​កីឡាករ​រូប​នេះ​ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​ U13 U14 U16 U19​ និង​ជម្រើស​ជាតិ​ឈុត​ធំ​ផង​ដែរ៕

 

អត្ថបទ៖​ នួន ស៊ីណា​