កូន​ខ្ញុំ​ទើប​កើត​បាន​មួយថ្ងៃ ស្រាប់តែ​ឡើង​លឿង គួរ​បារម្ភ​ទេ​?

កូន​ខ្ញុំ​ទើប​កើត​បាន​មួយថ្ងៃ ស្រាប់តែ​ឡើង​លឿង គួរ​បារម្ភ​ទេ​?

​បើសិន​ជា​អ្នក សង្កេតឃើញថា ភ្នែក ឬ​មុខ​របស់​កូនតូច​របស់​អ្នក ដែល​ទើបនឹង​កើត​នោះ មាន​ពណ៌​លឿងខ្ចី ចូរ​កុំ​បារម្ភ ឬ​ភ័យខ្លាច​អី​។ អាការៈ​បែបនេះ គឺ​ហៅថា Jaundice ដែល​វា​ជា​អាការៈ​ជំងឺ​ស្រាល​មួយ ហើយ​ក៏​ឃើញ​កើតមាន លើ​ទារ​កកើត​គ្រប់​ខែ​ប្រមាណ ៥០ ភាគរយ ក្នុង​រយៈពេល​អាយុ ៧ ថ្ងៃ​ដំបូង​នៃ​ជីវិត និង​កើតមាន​រហូត​ដល់ ៨០ ភាគរយ ចំពោះ​ទារ​កកើត​មិន​គ្រប់​ខែ​។ ការកើត​លឿង ចំពោះ​ទារក​ទើប​នឹង​កើត​នេះ ច្រើន​តែ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២ ឬ​ទី​៣​ក្រោយ​ពី​សម្រាលកូន​រួច​។ វា​អាច​នឹង​បាត់​ទៅ​វិញ ក្នុង​រយៈពេល​មួយ​សប្តាហ៍ ក្រោយ​ដោយ​ខ្លួនឯង​។

​ការកើត​លឿង​នេះដែរ គឺ​ចាប់ផ្តើម​ចេញពី​ក្បាល​ចុះក្រោម​។ វា​ច្រើនតែ​ត្រូវបាន​គេ​សង្កេត​ឃើញ​ដំបូង​គេ គឺ​នៅ​លើ​ភ្នែក ឬ​មុខ បន្ទាប់មក ទើប​ដេញ​ចុះ​ដល់​ទ្រូង ពោះ និង​ជើង​ចុងក្រោយ​គេ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​ការ​កើត​លឿង​នេះ បន្ត​កើតមាន​យូរ​រហូតដល់ ១៤ ថ្ងៃនោះ អ្នកជំងឺ​ត្រូវតែ​ធ្វើការ​វាយតម្លៃ និង​ធ្វើតេស្ត​បន្ថែម ដើម្បី​ទាត់ចោល​នូវ​ជំងឺ​ធ្ងន់ធ្ងរ ដែល​អាច​កើតមាន ឬ​ជា​ដើម​ហេតុ​របស់​វា​ទៀត​។ ចំពោះ​ទឹកនោម​ខា​ប់ និង​លាមក​ស្លេក អាច​ជា​សញ្ញា​ប្រកាសអាសន្ន​មួយ នៃ​ការឡើង​លឿង លើ​ទារក​ទើប​នឹង​កើត និង​ត្រូវការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • កូន​ខ្ញុំ​ទើប​កើត​បាន​មួយថ្ងៃ ស្រាប់តែ​ឡើង​លឿង គួរ​បារម្ភ​ទេ​?已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/08/18  Category:សុខភាពកុមារ
Tags: