ចូវ សុធារ៉ា ចាញ់កីឡាការិនីកូឡុំបី ១០-០ ក្នុងការប្រកួតនៅ Rio Olympic Games 2016

(ក្រុងរីយ៉ូ)៖ កីឡាការិនីចំបាប់កម្ពុជា ចូវ សុធារ៉ា បានធ្លាក់ពីការប្រកួតកីឡាអូឡាំពិក Rio Olympic Games 2016 នៅប្រទេសប្រេស៊ីលហើយ បន្ទាប់ពីប្រកួតចាញ់កីឡាការិនីកូឡុំបី Castillo Hidalgo Carolina ដោយលទ្ធផល ១០-០ពិន្ទុ នៅក្នុងការប្រកួតជម្រុះលើវិញ្ញាសា ៤៨គីឡូក្រាមទើបបញ្ចប់មុននេះ ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន បានឲ្យដឹងពីទីក្រុង Rio ប្រទេសប្រេស៊ីលថា ការបរាជ័យនេះ គឺជាបទពិសោធន៍ថ្មីមួយ សម្រាប់កីឡាការិនី ចូវ សុធារ៉ា ដែលទើបចូលរួមប្រកួតកីឡាអូឡាំពិកលើកដំបូង ប៉ុន្ដែយ៉ាងណានាងក៏បានជំនះឧបសគ្គជាច្រើនទាំងការស្នាក់នៅ ការហូបចុក និងការបញ្ចុះទម្ងន់ជាដើម មុនការប្រកួតនេះផងដែរ។

គួរបញ្ជាក់ថា កីឡាការិនី ចូវ សុធារ៉ា គឺជាអត្តពលិកទី៤ របស់កម្ពុជាហើយ ដែលធ្លាក់ត្រឹមវគ្គជម្រុះនៃការប្រកួតកីឡា Rio Olympic 2016 រីឯ ៣នាក់ទៀត គឺមានកីឡាករហែលទឹក ពូ សុវិជ្ជា និងកីឡាការិនី ហែម ថុនវិទិនី រួមទាំងកីឡាការិនីអត្តពលកម្មរត់ចម្ងាយ ៤២គីឡូម៉ែត្រ លី ណារី។

ដូច្នេះកម្ពុជា នៅសល់អត្តពលិក ២រូបទៀត ពិសេសគឺវិរៈកីឡាការិនី ស៊ន សៀវម៉ី ដែលនឹងត្រូវប្រកួតលើវិញ្ញាសាតេក្វាន់ដូ នាថ្ងៃទី២០ ខែសីហាខាងមុខ ហើយក៏ជាក្ដីសង្ឃឹមរបស់ថ្នាក់ដឹកនាំកម្ពុជាផងដែរ ឯម្នាក់ទៀត គឺកីឡាករ នីកូ ត្រូវរត់ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ហើយក៏ជាការប្រកួតចុងក្រោយរបស់នាងដែរ បន្ទាប់ពីនាងប្រកាសចូលនិវត្តន៍ ក្រោយបញ្ចប់បេសកកម្មនេះ។

កីឡាការិនីវ័យ ២៧ឆ្នាំ សុធារ៉ា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក លើក ទី៣១នេះ តាមរយៈការទទួលបានសិទ្ធិអនុគ្រោះ ពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ដូចកីឡាករ-កីឡាការិនីផ្នែកកីឡាហែលទឹក និងកីឡាអត្តពលកម្មដែរ។ ប៉ុន្ដែមុននឹងទទួលបានសិទ្ធិអនុគ្រោះនេះ នាងក៏ធ្លាប់បានឆ្លងកាត់ការប្រកួតជម្រុះដែរ តែគ្មានសំណាង ក្រោយប្រកួតចាញ់កីឡាការិនីម៉ិកស៊ិក Valencia Esc ដោយលទ្ធផល ១២-១ពិន្ទុ ទើបអស់ឱកាសទទួលបានសិទ្ធិពេញលេញ។

យ៉ាងណាមិញ អតីតម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៣នេះ បានឲ្យដឹងពីប្រទេសប្រេស៊ីលថា ថ្វីត្បិតកាលពីប្រកួតជម្រុះនៅប្រទេសតួកគី នាងធ្វើមិនបានល្អ ប៉ុន្ដែសម្រាប់ការប្រកួតផ្លូវការនៅរាត្រីស្អែកនេះ ខ្លួននឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីកសាងស្នាដៃជូនជាតិ និងបង្កើតប្រវត្តិសាស្ដ្រថ្មីខ្លួនឯង មុនចូលនិវត្តន៍។

ដោយឡែកលោក ធិន វិចិត្រ គ្រូបង្វឹកកីឡាចំបាប់កម្ពុជា ធ្លាប់បានលើកឡើងថា ចូវ សុធារ៉ា មិនសង្ឃឹមដណ្ដើមបាន មេដាយនោះទេ ព្រោះអ្នកចូលរួមភាគច្រើន សុទ្ធតែជាប់ការប្រកួតជម្រុះ ខណៈ សុធារ៉ា គ្រាន់តែចូលរួមដោយទទួលបានសិទ្ធិអនុគ្រោះប៉ុណ្ណោះ។ ប៉ុន្ដែក្នុងនាមថ្នាក់ដឹកនាំ និងសាម៉ីខ្លួនផ្ទាល់ បានប្ដេជ្ញាចិត្តខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកចំណាត់ថ្នាក់ល្អប្រសើរមួយជូនប្រទេសកម្ពុជា។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះក្នុងចំណោមអត្តពលិក ៦រូប ដែលកម្ពុជាបានបញ្ជូនទៅចូលរួមប្រកួតកីឡា Olympic Games នៅប្រេស៊ីល គឺមានអត្តពលិក ៣នាក់ហើយ ដែលធ្លាក់ត្រឹមវគ្គជម្រុះ រួមមានកីឡាករហែលទឹក ពូ សុវិជ្ជា កីឡាការិនី ហែម ថុនវិទិនី និងកីឡាការិនីអត្តពលកម្មរត់ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រ លី ណារី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចូវ សុធារ៉ា ចាញ់កីឡាការិនីកូឡុំបី ១០-០  ក្នុងការប្រកួតនៅ Rio Olympic Games 2016

ចូវ សុធារ៉ា ចាញ់កីឡាការិនីកូឡុំបី ១០-០  ក្នុងការប្រកួតនៅ Rio Olympic Games 2016

ចូវ សុធារ៉ា ចាញ់កីឡាការិនីកូឡុំបី ១០-០  ក្នុងការប្រកួតនៅ Rio Olympic Games 2016