ខ្លាំង​ណាស់ ! ទីបំផុត​សល់​តែ​ដង្ហើមចង្រិត

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ដែល​ល្បី​ថា​ជា​ជើង​ខ្លាំង​ប៉ូលិស​ខ្លាច​ស្ទើរ​គ្រប់​គ្នា​បាន​រង​របួសធ្ងន់​សល់​តែ​ដង្ហើមចង្រិត​ដោយសារ​ក្រឡាប់​រថយន្ត​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សា ណា​ក់ អាយុ​ជាង​២០​ឆ្នាំ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បើកបរ​រថយន្ត​ថៃ​ម៉ាក Hilux Vigo ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ថៃ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង រង​របួសធ្ងន់​ដង្ហើមចង្រិត ត្រួ​វ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ប្រភព​បញ្ជាក់​ថា ជន​រង​គ្រោះ​គឺជា​កូន​របស់​ឈ្មោះ សា ចំរើន អាយុ​៥០​ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន​វាយ​កម្ទេច​ថ្មភ្នំ​ស្ពុង​ក្នុងភូមិ​ស្ពុង ឃុំ​សាលា​ក្រៅ ។

ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​រថយន្ត​១​គ្រឿង​ជា​រថយន្ត​មក​ពី​ប្រទេស​ថៃ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ក្នុង​ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង ហើយ​ក៏​រេច​ង្កួ​ច​ពេញ​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បណ្ដាល​ឲ្យ​របួសធ្ងន់ ត្រួ​វ​បាន​បងប្អូន​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​តែ​ម្តង សូ​ម្បី​តែ​សមត្ថកិច្ច​ក៏​ចុះ​ពិនិត្យ​មិន​ទាន់​ផង ព្រោះ​គេ​ខ្លាច​ខូច​កេរ្តិ៍ឈ្មោះ ។

ប្រភព​ព័ត៌មាន​បាន បន្ត​ឲ្យ​ដឹង​ដែរ​ថា ការ​បើកបរ​ល្បឿន​លឿន​វា​ជា​ទម្លាប់​របស់​ជន​រង​គ្រោះ​ទៅ​ហើយ  ដោយ​មិន​ខ្វល់​ថា តាម​ជនបទ ទីប្រជុំជន ឬ​ទីក្រុង​នោះ​ទេ គឺ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ហ៊ាន​ហាមឃាត់ ដើម្បី​ធ្វើការ​អប់រំ​នោះ​ឡើយ ដោយ​មាន​ពេល​ខ្លះ​ពេល​មាន​សមត្ថកិច្ច​ចរាចរណ៍​ចុះ​ល្បាត​តាម​គោលដៅ គឺ​បុរស​រង​គ្រោះ​ខាងលើ​តែងតែ​បើកបរ​មិន​ញញើត​នឹង​ច្បាប់​បន្តិច​សោះឡើយ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចរាចរណ៍​តាំងពី​ថ្នាក់​ក្រោម រហូត​ដល់​ថ្នាក់លើ គឺ​មិន​ហ៊ាន​ក្អក ឬ​ហាមឃាត់​រថយន្ត​របស់​បុរស​ខាងលើ​នោះ​ឡើយ ព្រោះ​ខ្លាច​ធ្លាក់​ពី​តំណែង ប្រសិនបើ​មានការ​ឃាត់​រថយន្ត​ថៃ ដែល​បុរស​ខាងលើ​នោះ​បើកបរ​គឺ​តែងតែ​មានការ​អន្តរាគមន៍​ពី​ថ្នាក់លើ​រហូត ទើប​ធ្វើ​ឲ្យ​ពួក​គេ​មិន​ហ៊ាន​ធ្វើការ​ឃាត់​ដើម្បី​យក​មក​អប់រំ​ឡើយ ។ តែ​សំណាង​មិន​ជួយ ពេល​នេះ​បាន​ក្រឡាប់ របួសធ្ងន់​បាត់​ទៅ​ហើយ ៕