Neymar ជួយឲ្យប្រេស៊ីល ទៅជួបអាល្លឺម៉ង់ ក្នុងវគ្គផ្តាច់ព្រ័ត្រ (មានវីដេអូ Highlight)

ខ្សែប្រយុទ្ធ Neymar បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់លឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអូឡាំពិកផងដែរ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នឹងត្រូវឈានទៅជួបជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ដើម្បីប្រជែងយកមេដាយមាសអូឡាំពិក ក្រោយពីបានផ្តួលក្រុមជម្រើសជាតិហុងឌូរ៉ាសយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ កាលពីថ្ងៃពុធ។

neymarleadbrazil

ក្រុមទាំងពីរនឹងត្រូវជួបគ្នានៅថ្ងៃសៅរ៍នេះនាកីឡដ្ឋាន Maracana ទីក្រុង Rio ក្នុងរយៈពេលត្រឹមតែ២ឆ្នាំ ក្រោយពីពីអាល្លឺម៉ង់ បានធ្វើឲ្យប្រេស៊ីលរងបរាជ័យដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រក្នុងលទ្ធផល ៧-១ ក្នុងការប្រកួត World Cup ឆ្នាំ២០១៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមម្ចាស់ជើងឯកពិភពលោកបានឈានទៅប្រកួតក្នុងយុទ្ធនាការអូឡាំពិកជាលើកទី១របស់ពួកគេក្នុងនាមជាប្រទេសមានការបង្រួបបង្រួមមួយ ខណៈដែលកីឡាករ Lukas Klostermann និង Nils Petersen សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិនីហ្សេរីយ៉ា ក្នុងទីក្រុង Sao Paulo។

Neymar បានរងនូវការរិះគន់យ៉ាងខ្លាំងចំពោះការបង្ហាញពីទម្រង់លេងមិនបានល្អរបស់គេក្នុងពេលប្រេស៊ីល បញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅដើមយុទ្ធនាការនេះ ប៉ុន្តែ ការវិលទៅរកទម្រង់លេងដ៏ល្អរបស់គេវិញសម្រាប់ប្រទេសនេះ បានកើតឡើងតាមរយៈការរកគ្រាប់បាល់បញ្ចូលទីភ្លាមៗក្រោយពីលេងបានរយៈពេល១៥វិនាទី។ លោក Rogerio Micale គ្រូបង្វឹកនៃក្រុមជម្រើសជាតិប្រេស៊ីល បានឲ្យដឹងថា៖ «Neymar គឺជាមនុស្សចម្លែក។ រូបគេមានបំណោយនៃកីឡាបាល់ទាត់ ហើយគេបានធ្វើឲ្យគ្រប់គ្នារីករាយជាមួយនឹងទេពកោសល្យរបស់គេ»៕

ប្រភពព័ត៌មាន៖ Channel News Asia

The post Neymar ជួយឲ្យប្រេស៊ីល ទៅជួបអាល្លឺម៉ង់ ក្នុងវគ្គផ្តាច់ព្រ័ត្រ (មានវីដេអូ Highlight) appeared first on CamboSport.