ចាប់ចោរ​២​នាក់​លួច​ប្រាក់​និង​ទូរ​សព្ទ័​ដៃ​ប៉ះចំ​ទូរ​សព្ទ័​ដៃ​ភ្ជាប់​ប្រព​ន្ឋ័ GPS ៣​ថ្ងៃ​ទើប​ចាប់ខ្លួនបាន​

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យជាចោរ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលខេត្ត ធ្វើការដេញស្ទាក់ចាប់ខ្លួនបាន នៅវេលាម៉ោង ១០និង៣០ នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ភូមិឃ្លាំងប្រាក់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយដកហូតបានទូរសព្ទ័ដៃ ចំនួន២គ្រឿង និងប្រាក់មួយចំនួន ដែលជនសង្ស័យទាំង២នាក់នេះ ធ្វើសកម្មភាពលួចបានកាលពីរំលង អាធ្រាតុថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦កន្លងមក និងសមត្ថកិច្ចបានដកហូតថ្នាំញៀន ម៉ាទឹកកកចំនួន២៦កញ្ចប់បន្ថែមទៀតនៅជាប់និងខ្លួនពួកគេ។

លោក ពេជ រ៉ី នាយការិយាល័យនគរបាល ព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ ផន លឹមហួត អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ , ២ឈ្មោះ ទូច ពុទ្ឋារ៉ាឆវិទូ អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង។ ចំណែកម្ចាស់ប្រាក់ និងទូរសព្ទ័ដៃ មានឈ្មោះ ឌុច សុធី អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ។

018a3

លោកបានបន្តថាៈ កាលពីវេលារំលងអាធ្រាតុ ឈានចូលថ្ងៃទី១៣ ខែសីហា មានចោរមួយក្រុម បានចូលធ្វើសកម្មភាពគាស់ផ្ទះ បុរសឈ្មោះ ឌុច សុធី ហើយលួចយកកាបូបដៃមួយដែលក្នុងនោះមានប្រាក់ចំនួន ១.០៧៥ ដុលា្ល ប្រាក់ខ្មែរចំនួន៥០ម៉ឺនរៀល និងទូរសព្ទ័ដៃ២គ្រឿង ដែលនៅក្នុងទូរសព្ទ័ទាំងពីរគ្រឿងនោះម្ចាស់បានភ្ជាប់ប្រពន្ឋ័GPS ប៉ុន្តែពេលដឹងថាៈបាត់ ម្ចាស់ទូរសព្ទ័បើក GPSដើម្បីតាមដាន រកមិនឃើញ ព្រោះចោរបានបិទទូរសព្ទ័ដៃនោះទៅហើយ ។

ក្រោយមក នៅព្រឹកថ្ងៃទី១៧ ខែសីហា ម្ចាស់បានឃើញរលកសញ្ញា ទូរស័ព្ទឡើងវិញ ទើបប្តឹងសមត្ថកិច្ច ដេញតាមចាប់ខ្លួនតែម្តង ហើយអ្វីដែលសំណាង សម្រាប់ម្ចាស់នោះ ប្រាក់ទាំង១០៧៥ ដុល្លា បាននៅទាំងអស់ បាត់តែប្រាក់ខ្មែរ ៥០ម៉ឺនរៀល ប៉ុណ្ណោះ និងក្រៅពីនោះ សមត្ថកិច្ចបានដកថ្នាំញៀន ម៉ាទឹកកក២៦កញ្ចប់បន្ថែមទៀត។

018a2

លោកនាយការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលខេត្តបានបន្តថាៈ ជនសង្ស័យបានប្រគល់អោយកា រិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តកសាងសំណុំរឿងបន្ថែម ដើម្បីបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ដោយចោទប្រកាន់ពីរករណីផ្សេងគ្នាទី១ក្នុងបទអំពើលួច និងទី២ពីបទរក្សាទុកនូវសារធាតុញៀនខុ សច្បាប់។ ចំណែកប្រាក់ចំនួន១០៧៥ដុល្លា និងទូរសព្ទ័ដៃ២គ្រឿងបានប្រគល់អោយទៅម្ចាស់ដើមវិញ៕ ( រិទ្ធិជ័យ )