ស្ត្រី​មេម៉ាយ​ចិញ្ចឹម​ចៅ​៣​នាក់ ត្រូវបាន​លោក​មេភូមិ​ស្នោ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរ​ណ៌ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​ជួយ​សង់ផ្ទះ​អោយនៅ​

​ខេត្តកំពង់ឆ្នាំង​៖ ដោយ​ពិនិត្យឃើញ​នូវ​ការលំបាក​ដោយ​ភាពក្រីក្រ របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម​ចៅ​៣​នាក់ រស់នៅ​ភូមិ​ស្នោ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅក្នុង​សប្តាហ៍​មុននេះ​លោក​មេភូមិ និង​ភរិយា​បាន​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន ទិញ​ឈើ​ធ្វើ​ផ្ទះមួយ​ខ្នង ជូន​ស្ត្រី​មេម៉ាយ​ខាងលើនេះ ដើម្បី​បាន​ជម្រក​ស្នាក់នៅ​ជាមួយ​ចៅៗ​៣​នាក់ ទម្រាំ​ចៅៗ​ធំ​ពេញវ័យ ។​

018a7

​លោក លន់ គង់ មេភូមិ​ស្នោ ឃុំ​ខុន​រ៉ង បានអោយដឹងថាៈ ដោយ​មើលឃើញ​នូវ​ទុក្ខលំបាក​របស់ ស្ត្រី​មេម៉ាយ ឈ្មោះ ឡុង ទាវ អាយុ​៧០​ឆ្នាំ ដែល​កំពុង​ជួប​ការលំបាក និង​គ្មាន​ទីជម្រក​ស្នាក់នៅ ខំប្រឹង​ចិញ្ចឹម​ចៅ​៣​នាក់​នៅក្នុង​បន្ទុក លោក​និង​ភរិយា បាន​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន ជាង​៥​លាន​រៀល ទិញ​ឈើ​មក​សាងសង់​ផ្ទះ​ជូន​ស្ត្រី​ខាងលើ ដែលមាន​បណ្តោយ​៦​ម៉ែត្រ គុណ​និង​៥​ម៉ែត្រ លើក​កំពស់​ផុតពី​ដី ប្រហែល​២,៥០​ម៉ែត្រ និង​បាន​សុំអោយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជួយ​ធ្វើ​ខ្លះ​និង​ចេញថ្លៃ​ឈ្នួល​ជាង​ខ្លះ ។​ចំណែក​ដំបូល​វិញ បាន​ខាង​អង្គការ​ទស្សនៈ​ពិភពលោក ជួយ​សង្ក​សី​៦០​សន្លឹក ដើម្បី​យកមក​ប្រក់​ពីលើ និង​បាំង ជញ្ជាំង​ផងដែរ តាម​ការប្រមាណ​សរុប​ទាំង​ស​ង្ក័​សី និង​ឈ្នួល​ជាង អស់​ប្រមាណ ជិត​៧​លាន​រៀល​។​

018a5

ស្ត្រី​មេម៉ាយ ឈ្មោះ ឡុង ទាវ ដែល​នឹង​ទទួលបាន​ផ្ទះមួយ​ខ្នង​ថ្មី​នេះ​បានអោយដឹងថាៈ ចៅៗ​ទាំង​៣​នាក់​ដែល​កំពុង​ធ្លាក់​បន្ទុក​លើ​គាត់​ជា​អ្នក​បីបាច់​ថែរក្សារ គឺ​ឪពុកម្តាយ​វា បាន​លែងលះគ្នា ហើយ​កូនៗ​បាន​ធ្លាក់​មកលើ​ម្តាយ​វា ដែលជា​កូន​គាត់​បង្កើត ក្រោយមក​ម្តាយ​វា​បាន​ចេញទៅ​ធ្វើការ​នៅ​ភ្នំពេញ ក៏បាន​ដំណឹង​ឈឹង​យូរ​ឆ្នាំ​ហើយ​មិនដែល​បានឃើញ​ផ្ញើរ​លុយកាក់​អ្វី​មក​ទេ ហើយ​កូនៗ​វា​បាន​ធ្លាក់​បន្ទុក​មកលើ​គាត់​ជា​ជីដូន ដែល​រស់ក្នុង​ខ្ទម​តូច​មួយ​នេះ​។ ពេលនេះ​គាត់​មាន​សេចក្តី​រីករាយ​សប្បាយចិត្ត​ជាខ្លាំង ដោយបាន លោក លន់ គង់ មេភូមិ និង​ភរិយា​មាន​ក្តី​សន្តោស​ដោយបាន​ជួយ​ធ្វើ​ផ្ទះ​អោយ​គាត់​១​ខ្នង នៅពេលនេះ​គាត់​សូម​ជូនពរ អោយ​លោក​មេភូមិ និង​ក្រុមគ្រួសារ​ជួបតែ​សេចក្តីសុខ​ប្រការ​រហូត​តរៀង​ទៅ ។​

018a6

ប្រជាពលរដ្ឋ​ក្នុងភូមិ បាន​សំដែង​នូវ​ការដឹងគុណ​ដល់​លោក​មេភូមិ ដែល​លោក​មាន​មេត្តា​ធ​ម៍​ដ៏​សប្បុរស ជួយ​ដល់​ស្ត្រី​មេម៉ាយ​ខាងលើ ហើយ​សន្តាន​ចិត្ត​របស់​ថ្នាក់ដឹកនាំ​នៅ​មូលដ្ឋាន ដែល​តែង​គិតគូ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ ដែលជា​គំរូ​មួយ​ដល់​ថ្នាក់ ដឹកនាំ​មូលដ្ឋាន​ទូរ​ទៅជា​ម៉ែ​ជា​ឪ​នៅ​ជិតស្និត​ដឹក​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ខ្លួន​៕ ( រិទ្ធិជ័យ )