ឃើញ​ជជែក​លេង​ពី​ល្ងាច​ព្រឹក​ឡើ​ត​ឃើញ​សព​នាង​ស្លាប់​ក្នុង​ទឹកទន្លេ​

ខេត្តកំពង់ឆ្នាំង៖ សាកសពនារីម្នាក់ បានស្លាប់អណ្តែតទឹក ដោយគេប្រទះឃើញ នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃ១៧ ខែ សីហា ឆ្នាំ២០១៦ នៅមាត់កំពង់ទឹកមាត់ទន្លេ ស្ថិតនៅ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលសមត្ថកិច្ចថានាងខ្យល់គរទៅមុជទឹកលង់ស្លាប់។

ប្រជាពលរដ្ឋ រស់នៅភូមិឃុំកើតហេតុខាងលើ បានឲ្យដឹងថា៖ នារីជនរងគ្រោះឈ្មោះ ឃន សាត អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។ ដោយមុនពេលកើតហេតុនៅល្ងាចថ្ងៃទី១៦ គេបានឃើញនាង នៅជជែកលេងជាមួយ ប្រជាពលរដ្ឋ ក្នុងភូមិជាធម្មតាទេ ហើយ បានឃើញនាងដើរត្រឡប់ ទៅផ្ទះវិញ ស្រាប់តែព្រឹកឡើង មានគេបានប្រទះឃើញ នាងស្លាប់នៅ ក្នុងទឹកទន្លេតែម្តង។

018b3

ប្រភពដដែលបានបន្តថាៈ នារីរងគ្រោះជាមនុស្ស មានស្មារតីមិនល្អ និងមានជម្ងឺឆ្កួតរជ្រូកឧស្សាហ៍ប្រកាច់ទៀតផង ហេតុនេះបងប្អូននិងប្រជាពលរដ្ឋ សង្ស័យថាៈ នាងអាចចុះងូតទឹក ហើយបានប្រកាច់ លង់ទឹកស្លាប់តែម្តង។

018b4

ចំណែកសមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលបានធ្វើកោសល្យពិច្ច័យ វិញបានសង្ស័យថាៈ នារីរងគ្រោះអាចស្លាប់ដោយសារខ្យល់គរដួលក្នុងទឹកលង់ស្លាប់ ហើយបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យទៀនតាមប្រពៃណីនៅក្នុងលំនៅដ្ឋាន ៕ ( រិទ្ធិជ័យ )