ម៉ូតូ Tork របស់ឥណ្ឌាម៉ូដែល T6X ប្រើអគ្គិសនីនឹងបង្ហាញខ្លួនដំបូងលើទីផ្សារក្នុងពេលឆាប់ៗ

6 Videos


ក្រុមហ៊ុនផលិតម៉ូតូ Tork Motorcycles នៅក្នុងប្រទេសឥណ្ឌា ត្រៀមនឹងផលិតម៉ូតូប្រើថាមពលអគ្គិសនី ជាលើកតំបូងដោយដាក់ឈ្មោះម៉ូឌែលម៉ូតូនោះថា T6X និងអះអាងថា វាអាចធ្វើដំណើរបានចំងាយ ១០០គីឡូម៉ែត្រ ពេលសាកថ្មពេញមួយដង ។ ហើយម៉ូតូនេះអាចបើកបានក្នុងល្បឿនខ្ពស់បំផុត ៨៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

លោក Kapil Shelke និងឪពុករបស់លោក ជាសហគ្រិននៃក្រុមហ៊ុនមួយនេះ ដោយទទួលថវិការគាំទ្រ ពីវិនិយោគិនធំ២នៅក្នុងប្រទេស ។ កន្លងមកគេបានង្កើតគម្រូម៉ូតូប្រើថាមពលអគ្គិសនីចំនួន ៥មកហើយ ។ ហើយសម្រាប់ម៉ូឌែល T6X គឺជាម៉ូឌែលដែលនឹងត្រូវចេញលក់ជាសាធារណៈ ។
ម៉ូតូ Tork របស់ឥណ្ឌាម៉ូដែល T6X ប្រើអគ្គិសនីនឹងបង្ហាញខ្លួនដំបូងលើទីផ្សារក្នុងពេលឆាប់ៗ
រោងចក្របានសាងសង់រួចហើយ នៅទីក្រុង Chakan ជិតទីក្រុង Pune និងមានសមត្ថភាពអាចផលិតបាន ៥ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ។ ប៉ុន្តែក្នុងដំណាក់កាលដំបូង គឺផលិតតែ ១ម៉ឺនគ្រឿងប៉ុណ្ណោះ ។ ចំពោះស្ថានីយសម្រាប់សាកភ្លើង ក្រុមហ៊ុននឹងដំឡើងចំនួន ១០០កន្លែងនៅក្នុងទីក្រុងនៅទីក្រុង Pune, Bengaluru, Delhi, Mumbai និង Hyderabad ៕ សុផល