បងធំរុស្ស៊ីបានដៃហើយប៉ុណ្ណេះ ដោយអ៊ឺរ៉ង់បើកឱ្យមានមូលដ្ឋានទ័ពសម្រាប់កម្ទេច ISIS

6 Videos


បងធំរុស្ស៊ី បានប្រកាសផ្លាស់ចល័តកម្លាំងយន្តហោះប្រយុទ្ធ ពីមូលដ្ឋានទ័ពហាម៉ាដាន ក្នុងប្រទេសអ៊ីរ៉ង់ជាលើកដំបូងដែលប្រើមូលដ្ឋានទ័ពរបស់សម្ព័ន្ធមិត្តក្នុងភូមិភាគមជ្ឈិមបូព៌ា ដើម្បីវាយកម្ទេចខាងអាកាស ទៅលើកងកម្លាំង ISIS នៅក្នុងស៊ីរី ដែលមុននេះស្ថិតនៅមូលដ្ឋានទ័ពអាកាសក្នុងស៊ីរី ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី អាល់-អាសាត ។ (AFP រាយការណ៍)
បងធំរុស្ស៊ីបានដៃហើយប៉ុណ្ណេះ ដោយអ៊ឺរ៉ង់បើកឱ្យមានមូលដ្ឋានទ័ពសម្រាប់កម្ទេច ISIS
ក្រសួងការពារជាតិរុស្ស៊ីថ្លែងថា យន្តហោះប្រយុទ្ធជំនាន់ TU-22 M 3 របស់កងទ័ពរុស្ស៊ី បានបើកប្រតិបត្តិការវាយកម្ទេចមិនដកដៃទៅលើកងកម្លាំង រដ្ឋឥស្លាម ឬ ISIS និង ក្រុម អាល់-នុស្រា ក្នុងស៊ីរី ជិតទីក្រុងអេឡេប៉ូ ។ លោក អាលី ឆាមខានី លេខាធិការសភាក្រុមប្រឹក្សាសន្តិសុខអ៊ីរ៉ង់ពោលថា រុស្ស៊ី និង អ៊ីរ៉ង់ បានព្រមព្រៀងផ្លាស់ប្តូរសក្តានុពលខាងយោធារួមគ្នា ដើម្បីប្រឆាំងភេវកម្ម ។ ក្រៅពីនេះរុស្ស៊ីបានស្នើរដ្ឋាភិបាលអ៊ីរ៉ង់ ដើម្បីបាញ់កាំជ្រួចមីស៊ីលឆ្លងកាត់ដែនអាកាសអ៊ីរ៉ាក់ និង អ៊ីរង់ផង ។
បងធំរុស្ស៊ីបានដៃហើយប៉ុណ្ណេះ ដោយអ៊ឺរ៉ង់បើកឱ្យមានមូលដ្ឋានទ័ពសម្រាប់កម្ទេច ISIS
កាលពីថ្ងៃទី ១៦ សីហា ក្រុមសង្កេតការណ៍សិទ្ធិមនុស្សក្នុងប្រទេសស៊ីរីបានឱ្យដឹងថា មានប្រជាជនស្លាប់យ៉ាងតិច ១៩ នាក់ កុមារ ៣ នាក់ និង របួសជាច្រើន ក្នុងទីក្រុងអេឡេប៉ូ ពីការបាញ់របស់កងទ័ពរុស្ស៊ី ឬ ក៏កងទ័ពស៊ីរី ការបាញ់នោះមានសភាពខ្លាំងក្លានៅយប់ថ្ងៃទី ១៥ សីហា រហូតព្រឹកថ្ងៃទី ១៦ សីហា ៕  សូរ្យកាន្ត (ខាវស៊ុត)
បងធំរុស្ស៊ីបានដៃហើយប៉ុណ្ណេះ ដោយអ៊ឺរ៉ង់បើកឱ្យមានមូលដ្ឋានទ័ពសម្រាប់កម្ទេច ISIS