ចិត្តនោះចិត្ត! រឿងប៉ុណ្ណឹង ​ខឹងប្តីផឹកថ្នាំពុល​ឱ្យស្លាប់

ខេត្ត​ប៉ៃលិន ​៖ ស្ត្រី​ម្នាក់​តូចចិត្ត​​ប្ដី​ស្ដីបន្ទោស​រឿង​មិន​ឱ្យ​​ដើរ​លេង ​ខឹង​ប្ដី​ខ្លាំង​ពេក ​ក៏​​ដើរទៅ​យក​ថ្នាំពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ ដាក់​​នៅ​ក្រោម​គ្រែ​មក​ផឹក​អស់​ជិត​១​លី​ត្រ ដើម្បី​ប៉ង​សម្លាប់ខ្លួន ។

ក្រោយ​ពី​ស្ត្រី​ម្នាក់​នេះ ​ផឹកថ្នាំ​ពុល​រួច ​ក៏​ក្ដៅ​ក្រហល់ក្រហាយ​ក្នុង​ក្រពះ​ក្អួតចង្អោរ​ខ្លាំង​ពេក ត្រូវ​បាន​ស្ត្រី​ម្នាក់​ស្រែកហៅ​អ្នក​ភូមិ ​និង​បងប្អូន​ឱ្យ​​ជួយយក​ស្ត្រី​រង​គ្រោះដាក់​​​​លើ​ម៉ូតូ​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិនភ្លាមៗ ដែល​ហេតុការណ៍​​នេះ ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៦​ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ​សីហា ​២០១៦ ស្ថិត​នៅ​​ផ្ទះ​ស្ត្រី​រង​គ្រោះភូមិ​អូរ​តា​ប្រាំង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ។

ប្រភព​ឱ្យ​ដឹងថា ​ស្ត្រី​រង​គ្រោះ​ឈ្មោះសៅ ចិ​ន្ថា ​អាយុ​២៨​ឆ្នាំ ជា​កសិករ មានកូន​៣​នាក់ ​ក្នុង​នោះ​​ក៏​មាន​​តូច​អាយុ​៧​ខែ​ផង​ដែរ ។ចំណែក​បុរស​ប្ដី​ឈ្មោះពូ​ច ពេជ្រ ​អាយុ​៣២​ឆ្នាំ ជា​កម្មករ​សំណង់ ​មានស្រុក​កំណើត​នៅ​ខេត្តកំពត ប​ច្ចុ​ប្បន្ន​រស់នៅ​កន្លែង​កើត​ហេតុ។

ប្រភព​​​ពី​ស្ត្រី​ជា​បងស្រី​ជីដូនមួយ​ឱ្យដឹង​ថា ​មុន​ពេល​កើតហេតុ​ បងស្រី​ជីដូនមួយ​របស់​នាង ត្រូវ​​ប្ដី​របស់​គាត់​​ប្រាប់​​ថា រាល់​ព្រឹកមុន​​​គាត់​ចេញ​ទៅ​ធ្វើការ​​ប្រាប់​ប្រពន្ធ​​កុំ​ដើរ​លេង ត្រូវ​មើល​កូននៅផ្ទះ ។ ក្នុង​ពេល​នោះ​ដែរ ​ឮ​សូរ​បងស្រី​ឡូឡា​ខ្លាំង​ៗ​ដាក់​ប្ដី​របស់​គាត់​។ មួយសន្ទុះ​​ក្រោយមក​ ស្រាប់តែ​ប្ដី​​គាត់​ដើរ​ចេញពីផ្ទះ​ ទៅ​ធ្វើការ​​បាត់​ ។

បន្ទាប់​ពី​ប្ដី​​ទៅ​បាត់ ស្រាប់តែ​បងស្រី​ជីដូនមួយ​​តូចចិត្ត ព្រោះ​ខឹង​​​​ប្ដី​ស្ដីបន្ទោសខ្លាំង​ៗ​ ហើយ​ហាម​​មិនឱ្យដើរ​ចេញពីផ្ទះទៀត​ បាន​ទៅ​យក​ថ្នាំពុល​ប្រ​ភ​ទ​ថ្នាំ​ទឹក​ខៀវ​ ក្នុង​​ប៊ីដុងនៅ​ក្រោម​គ្រែ​ដេក ​មកផឹក​អស់​ជិត​១​លី​ត្រ ។ ក្រោយមក ​ត្រូវ​​បងប្អូន​អ្នក​ភូមិជិតខាង​ឃើញ បាន​​​ជួល​ម៉ូតូ​ដឹក​បញ្ជូន​មក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។

លោកគ្រូ​ពេទ្យ​​បញ្ជាក់​ថា ​​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ​នេះ​ ​​សាហាវ​ណាស់ សូ​ម្បី​​ផឹកតិចក៏​ក្ដៅ​ក្រពះ​ដែរ ។ ដូច្នេះ​ ស្ត្រី​រង​គ្រោះ​​គ្មាន​សង្ឃឹមទេ​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ក្រោយ​ពី​មាន​ជម្លោះ​ជាមួយនឹង​ម្តាយ ក៏​តូចចិត្ត​ពេក​បាន​សម្រេចចិត្ត​គិត​ខ្លីរ​ត់ទៅ​ផឹកថ្នាំ​កណ្តៀរ នៅ​ក្រោម​ដើម​គ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១០០០​ម៉ែត្រ​។ ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​ម៉ោង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ កក្កដា ២០១៦ កន្លងទៅ នៅ​ភូមិ​អំពិល​ជ្រុំ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ តែ​មិន​បាន​ស្លាប់​ភ្លាម​ៗ​នោះ​ទេ​។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​គិត​ខ្លី​នោះ​ឈ្មោះ ភួង ច​ន្ថា ហៅ​ណេ​ម ភេទ​ស្រី អាយុ ៣១​ឆ្នាំ ប្តី​ឈ្មោះ សំ​អុ​ន អាយុ​៣៧​ឆ្នាំ នោះ កាល​ពេល​ព្រឹក​ព្រហាម​ប៉ង​ផឹក​ម្តង​ហើយ តែ​ត្រូវ​បាន​ប្តី​ឃើញ ហើយ​ឃាត់​ទាន់​ពេល​។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បាន​ប្រាប់​បន្ត​ថា​លុះ​រហូត​មក​ដល់​វេលា​ម៉ោង​១០​ព្រឹក ក៏​បាន​ដើរទៅ​ឯ​វាល​ចម្ការ​គ មិន​មាន​មាន​អ្នក​ណា​ឃើញ ក៏​បាន​យក​ថ្នាំ​បំពុល​កណ្តៀរ​មក​ផឹក ឡើង​បែកពពុះមាត់​នូវ​ដង្ហើម​តិច​ៗ បន្ទាប់​មក​ពេល​ដែល​បាត់ ក្រុម​សាច់ញាតិ​រួម​នឹង​ប្តី​បាន​នាំ​គ្នា​ទៅ​តាម​រក​ឃើញ ប្រញាប់​សែង​យក​មក​ផ្ទះ​ដឹក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។

តែ​គ្រោះ​អកុសល​នៅ​វេលា​ម៉ោង​១២ ថ្ងៃត្រង់​ក៏​បាន​ស្លាប់​ដោយសារ​តែ​ជាតិ​ថ្នាំពុល​បាន​ជ្រាប​ពេញ​ខ្លួន​ទៅ​ហើយ សាកសព​ក៏​បាន​ដឹក​យក​មក​ផ្ទះ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ តាម​ប្រភព​ព័ត៌មាន​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ បាន​ឈ្លោះ​ជាមួយ​ម្តាយបង្កើត​របស់​ខ្លួន​ឈ្មោះ ឈួ​ន ឆាន អាយុ​៧០​ឆ្នាំ ពី​រឿង​បែងចែក​ដី​កេរ​មរតក​។

ម្តាយ​បាន​ស្តីបន្ទោស​កូន​ជា​ជន​រង​គ្រោះ​ថា កូនពៅ​បាន​ដី​ភូមិ និង​ផ្ទះសម្បែង រួម​និង​ដីស្រែ​ចម្ការ​ប៉ុណ្ណឹង​ហើយ ចង់បាន​អី​ទៀត​អា​ញ់​ទុក​ឲ្យ​បង​ៗ គេ​បាន​សមរម្យ​ខ្លះ​ផង​។ ការ​ឈ្លោះ​ពាក្យ​សម្ដី​បន្តិចបន្តួច​នេះ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​អន់ចិត្ត​នឹង​ម្តាយ​ខ្លួន​ថា ម្តាយ​មិន​ស្រឡាញ់​ខ្លួន ក៏​សម្រេចចិត្ត​ទិញ​ថ្នាំ​បំពុល​កណ្តៀរ យក​មក​ផឹក​នៅ​ក្រោម​ដើម​គ ឯ​វាលស្រែ​ចម្ងាយ​ប្រមាណ​១០០០​ម៉ែត្រ ខាងជើង​ភូមិ​អំពិល​ជ្រុំ​។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ សហ​ការណ៍​ជាមួយ​គ្រូពេទ្យ បាន​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត ដោយ​ផឹកថ្នាំ​ពុល​ពិតប្រាកដ​មែន មិន​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ផ្សេង​ឡើយ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចិត្តនោះចិត្ត! រឿងប៉ុណ្ណឹង ​ខឹងប្តីផឹកថ្នាំពុល​ឱ្យស្លាប់

ចិត្តនោះចិត្ត! រឿងប៉ុណ្ណឹង ​ខឹងប្តីផឹកថ្នាំពុល​ឱ្យស្លាប់

ចិត្តនោះចិត្ត! រឿងប៉ុណ្ណឹង ​ខឹងប្តីផឹកថ្នាំពុល​ឱ្យស្លាប់