រាត្រី​ជួបជុំ​ជាតិ​នាំ​អ្នកជិតខាង​ឲ្យ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ និពន្ធដោយ : VOA       August-18-2016, 8:33 am         148

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រាត្រី​ជួបជុំ​ជាតិ​នាំ​អ្នកជិតខាង​ឲ្យ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​​វី​ជី​នៀ (​ស​.​រ​.​អា​) ៖ លំនៅដ្ឋាន​របស់​សហគម​ន៍​នៅក្នុង​ក្រុង Fairfax នៃ រដ្ឋ  Virginia នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី ក្មេងប្រុស​តូច​ម្នាក់​ដើរ​ដោយ​អឹ​ន​អៀន​ទៅជិត​មន្ត្រីប៉ូលិស Anthony Patalena និង​បាន​ត្រដាងដៃ​របស់ខ្លួន​។ «​សូម​អរគុណ​ដែល​បាន​ជួយ​ពួកយើង​» ក្មេងប្រុស​នោះបាន​និយាយ​ខណៈពេលដែល​មន្ត្រីប៉ូលិស​ចាប់ដៃ​របស់ខ្លួន​ហើយ​ញញឹម​។​

​នៅទីនេះ នៅឯ​សង្កាត់​ដែល​ត្រូវបាន​គេ​ហៅថា Grove ក្នុង​ឧទ្យាន Huntley Meadows អ្នកស្រុក​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ពិសា​ការ៉េម​នៅខាងមុខ​ផ្ទះ​ដែលមាន​អាង​ហែល​ទឹក​មួយ ហើយ​និង​ដើម្បី​ស្គាល់គ្នា​អោយបាន​ច្បាស់​និង​ជួយ​រក្សា​សុវត្ថិភាព​នៅក្នុង​តំបន់​រស់នៅ​។​

​រាត្រី​ជួបជុំ​ជាតិ​គឺជា ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នៅក្នុង​តំបន់​មួយចំនួន​ក្នុង​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ទីមួយ​នៃ​ខែសីហា​ដើម្បី​ជួយ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​នានា​។​

​នៅ​ទូទាំង​សហរដ្ឋអាមេរិក ប្រជាជន​រាប់សែន​នាក់​នៅក្នុង​សហគមន៍​រាប់ពាន់​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ប្រារព្ធ​ពិធីជប់លាង​តាម​តំបន់​រស់នៅ ការ​ចំអិន​អាហារ​ទទួលទាន​ជួបជុំ​ក្រៅ​ផ្ទះ និង​ព្រឹត្តិការណ៍​ផ្សេងទៀត ដើម្បី​លើកកម្ពស់​ការសហការ​គ្នា​រវាង​ប្រជាជន​តាម​តំបន់​រស់នៅ​នានា និង​នគរបាល​។​

​ប៉ូលិស​ឈាង​ចូល​ជា​ញឹកញយ​ដើម្បី​ចូលរួម​ដូចជា មន្ត្រីប៉ូលិស​លោក Anthony Patalena និង​លោក Tyler Timberlake ដែល​អ្នក​ទាំងពីរ​នេះ​ដើរល្បាត​សង្កាត់​ដោយ​ការ​ជិះ​កង់​។​

​លោក Timberlake និយាយថា លោក​គិតថា រាត្រី​ជួបជុំ​ជាតិ​គឺ​អស្ចារ្យ​ណាស់​ដោយសារតែ លោក​អាចជួយ​ប្រជាជន​ដែលមាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគេ​ហើយ​វា « ធ្វើ​ឲ្យ​យើង​រៀន​ពីគ្នា​ជាមួយនឹង​កុមារ​»​។ លោក Patalena យល់ស្រប​នៅពេលដែល​គាត់​ប្រគល់​ផ្លាក​សម្គាល់​ដែលមាន​បិត​ក្រដាស​ពណ៌​ប្រាក់​នៅលើ​ពាក្យ «​មន្ត្រី​ថ្នាក់ក្រោម​» ឲ្យ​ទៅ​កុមារ​ពាក់​។​

រាត្រី​ជួបជុំ​ជាតិ​នាំ​អ្នកជិតខាង​ឲ្យ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ និពន្ធដោយ : VOA       August-18-2016,  8:33 am         148

​លោក Kenyatta Williams ដែល​កូនប្រុស​របស់គាត់​បាន​ផ្លាក​និង​មានឱកាស​អង្គុយ​នៅ​ពីក្រោយ​កង់​រថយន្ត​រប​ស់​ប៉ូលិស​បាន​និយាយថា នាង​ចូលចិត្ត​រាត្រី​ជួបជុំ​ជាតិ​ត្រង់​ថា រាត្រី​នេះ «​អនុញ្ញាត​ឲ្យ​កុមារ​បាន​និយាយ​ជាមួយ​ប៉ូលិស​ពីព្រោះ​ជាធម្មតា​ពួកគេ​មិនអាច​ធ្វើ​ដូច្នោះ​បានទេ​»​។​

​លោក Matt Peskin ដែល​បាន​ផ្តួចផ្តើម​រាត្រី​ជួបជុំ​ជាតិ​កាលពី​៤២​ឆ្នាំមុន​បាន​និយាយថា​៖ «​ភាគច្រើន​នៅពេលដែល​នរណាម្នាក់​ជួប​ជាមួយ​មន្ត្រីប៉ូលិស គឺ​វា​ស្ថិតនៅក្រោម​កាលៈទេសៈ​អវិជ្ជមាន​ដូចជា​ចោរលួច អគ្គិភ័យ ឬ​រឿង​ចរាចរណ៍​។ អ្នក​កំពុង​ជួបប្រជុំ​មន្ត្រី​ក្រោម​កាលៈទេសៈ​វិជ្ជមាន​ហើយ​ទំនាក់ទំនង​នេះ​គឺ មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ទប់ស្កាត់​បទល្មើស​និង​រក្សា​សុវត្ថិភាព​ក្នុង​តំបន់​។​

​លោក​Peskin ដែលជា​ស្ថាបនិក​និង​ជា​ប្រធាន​នៃ​សមាគមជាតិ​នៃ​ក្រុម​ឃ្លាំមើល​ទីក្រុង (National Association of Town Watch) បាន​និយាយថា លោក​មានគំនិត​នេះ​នៅពេលដែល​លោក​សរសេរ​ព្រឹត្តិប័ត្រ​ឃ្លាំមើល​សហគមន៍​របស់​គាត់​។ ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ៨០ លោក Peskin ពន្យល់ថា បទល្មើស​ក្នុង​លំនៅដ្ឋាន​បាន​កើនឡើង ជាពិសេស​ការ​គាស់​ផ្ទះ​ដោយសារតែ​មនុស្ស​ចាកចេញ​ពី​ផ្ទះ​ទៅធ្វើ​ការ​។ លោក​បាន​និយាយថា ផ្នត់គំនិត​នៅពេលនោះ គឺ​ឲ្យ​មនុស្ស​ចាក់សោ​នៅក្នុង​ផ្ទះ ជាជាង​រក​វិធី​ដើម្បី​ទប់ស្កាត់​បទល្មើស​ក្នុង​កិច្ចសហការ​រួម​របស់​សហគមន៍​» ។​

​រាត្រី​ជួបជុំ​ជាតិ​បានចាប់ផ្តើម​ដោយ​អ្នកជិតខាង​ចេញមក​បើកភ្លើង​រានហាល​របស់​ពួកគេ​ហើយ​អង្គុយ​នៅមុខ​ផ្ទះ​។​

​នាង Melissa Allen ដែល​បាន​ចូលមក​ញ៉ាំ​ការ៉េម​ដើម្បី​ជួបជុំ​ជាមួយ​ប្តី​និង​កូនប្រុស​តូច​ពីរ​នាក់​របស់​នាង​ចូលចិត្ត​ត្រង់​ថា «​សហគមន៍​ជួបជុំគ្នា​ដើម្បី​ជួយ​ការពារ​គ្នា​ទៅវិញទៅមក​» ហើយ​ថា «​វា​ជា​វិធី​នៃ​ការបង្ហាញ​ដល់​កូន​របស់​នាង​ថា ពួកគេ​មិនចាំបាច់​ខ្លាច​ប៉ូលិស​នោះទេ​»​។​

​លោក Gary Kosciusko បាន​បន្ថែមថា វា​បាន​ផ្ដល់ឱកាស​ឲ្យ​លោក​និយាយ​ជាមួយ​ប៉ូលិស​អំពី​រូបគំនូរ​លើ​ជញ្ជាំង​ផ្ទះ​របស់​ក្រុម​ក្មេង​ទំនើង​នៅក្បែរ​សហគមន៍​។ លោក​និយាយថា «​សង្ឃឹមថា យើង​អាច​លុប​រូបនោះ​ចេញ ដូច្នេះ​វា​នឹង​បង្អាក់​សកម្មភាព​ក្រុម​ក្មេង​ទំនើង​នៅក្នុង​តំបន់​នេះ​»​។​

​ស្ថានីយ​ប៉ូលិស​មួយចំនួន​បាន​ចាត់វិធានការ​បន្ថែម​ដើម្បី​ការពារ​មន្ត្រី​របស់ខ្លួន​បន្ទាប់ពី​មានការ​បាញ់ប្រហារ​រប​ស់​ប៉ូលិស​នៅ​រដ្ឋ Louisiana រដ្ឋ Minnesota និង​រដ្ឋ Texas ។​

​លោក Robert Urps មន្ត្រី​ការពារ​ឧក្រិដ្ឋកម្ម​នៅ​ស្ថានីយ Mount Vernon ក្នុង​ក្រុង Fairfax Country បាន​ឲ្យ​ដឹងថា បើទោះបីជា​លោក​មិន​គិតថា នឹងមាន​អ្វី​កើតឡើង​ទាំង​សុវត្ថិភាព​ឬ​បទល្មើស​ក្នុង​សហគមន៍​ក៏ដោយ មន្ត្រីប៉ូលិស​ចំនួន​ពីររូប​ត្រូវបាន​គេ​ដាក់​នៅក្នុង​រថយន្ត​ក្នុងពេល​រាត្រី​ជួបជុំ​ជាតិ «​ដើម្បី​សុវត្ថិភាព​របស់​ពួកគេ​»៕