Neymar ​ស៊ុត​បំបែក​កំណត់ត្រា​លើ​លោក​ ជួយ​ប្រេស៊ីល​​ឡើង​​ផ្ដាច់ព្រ័ត្រ

Neymar Jr. ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​​បាន​ស៊ុត​បញ្ចូល​ទី​បំបែក​កំណត់ត្រា​លើ​ពិភពលោក​ ជួយ​ឲ្យ​ប្រេស៊ីល​ ឡើង​ផ្ដាច់ព្រ័ត្រ​អូឡាំពិក ប៉ះ​អាល្លឺម៉ង់។

 

Neymar ​ស៊ុត​បំបែក​កំណត់ត្រា​លើ​លោក​ ជួយ​ប្រេស៊ីល​​ឡើង​​ផ្ដាច់ព្រ័ត្រ

Neymar ប្រធាន​ក្រុម​ប្រេស៊ីល

 

ប្រធាន​ក្រុម​ប្រេស៊ីល​រូប​នេះ​ បាន​ស៊ុត​បញ្ចូល​ទី​ត្រឹម​១៥​វិនាទី​ប៉ុណ្ណោះ​ ​អំឡុង​ការ​ប្រកួត​ឈ្នះ​​ហុងឌុយរ៉ាស់ ៦-០ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​យប់​មិញ​ មាន​ន័យ​ថា​រូប​គេ​ស៊ុត​បញ្ចូល​ទី​លឿន​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក ហើយ​កីឡាករ​រូប​នេះ​ក៏​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​១​គ្រាប់​ទៀត​នៅ​នាទី​៩០។

 

៤​គ្រាប់​ទៀត​របស់​​ម្ចាស់​ផ្ទះ​ប្រេស៊ីល​ រក​​បាន​ដោយ​​ Gabriel Jesus ​នាទី​២៦, ៣៥, Marquinhos ​នាទី៥១ និង​ ​Luan ​នាទី​៧៩។ រីឯ​១​គូ​ទៀត​ ​អាល្លឺម៉ង់​បាន​យក​ឈ្នះ​នីហ្សេរីយ៉ា ២-០ ដូច្នេះ​ប្រេស៊ីល​ នឹង​ប៉ះ​អាល្លឺម៉ង់​នៅ​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​ទី​​២១ ខែ​សីហា​ខាង​មុខ​នេះ ដើម្បី​កាត់​ក្ដី​​រក​ក្រុម​ជយលាភី ​មេដាយ​មាស៕

 

Neymar ​ស៊ុត​បំបែក​កំណត់ត្រា​លើ​លោក​ ជួយ​ប្រេស៊ីល​​ឡើង​​ផ្ដាច់ព្រ័ត្រ

 

Neymar ​ស៊ុត​បំបែក​កំណត់ត្រា​លើ​លោក​ ជួយ​ប្រេស៊ីល​​ឡើង​​ផ្ដាច់ព្រ័ត្រ

 

Neymar ​ស៊ុត​បំបែក​កំណត់ត្រា​លើ​លោក​ ជួយ​ប្រេស៊ីល​​ឡើង​​ផ្ដាច់ព្រ័ត្រ

 

Neymar ​ស៊ុត​បំបែក​កំណត់ត្រា​លើ​លោក​ ជួយ​ប្រេស៊ីល​​ឡើង​​ផ្ដាច់ព្រ័ត្រ

 

Neymar ​ស៊ុត​បំបែក​កំណត់ត្រា​លើ​លោក​ ជួយ​ប្រេស៊ីល​​ឡើង​​ផ្ដាច់ព្រ័ត្រ

 

Neymar ​ស៊ុត​បំបែក​កំណត់ត្រា​លើ​លោក​ ជួយ​ប្រេស៊ីល​​ឡើង​​ផ្ដាច់ព្រ័ត្រ

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal