Messi ស៊ុត​១​ Assist១ ​ជួយ​ Barca លើក​ពាន​ Spanish Super Cup ​​ទី​១២

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​បាន​តែត​​បញ្ចូល​ទី​១​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​​ស៊ុត​១​គ្រាប់​ ជួយ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​ ​ឈ្នះ​ Sevilla ​៣-០ ​សរុប​​ទាំង​២​ជើង​ឈ្នះ​ ៥-០ លើក​ពាន​ Spanish Super Cup ​​​ទី​១២​ កក្រើក​កីឡដ្ឋាន​ Nou Camp យប់​មិញ។

 

Messi ស៊ុត​១​ Assist១ ​ជួយ​ Barca លើក​ពាន​ Spanish Super Cup ​​ទី​១២

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona

 

៣​គ្រាប់​របស់​ម្ចាស់​ផ្ទះ​ Barca យប់​មិញ​ រក​បាន​ដោយ​ខ្សែ​បម្រើ​ Arda Turan ​នាទី​ទី​១០ បន្ទាប់​ពី​ Messi បញ្ជូន​ឲ្យ​ ​ហើយ​កីឡាករ​ជម្រើស​ជាតិ​​ទួរគី​រូប​នេះ​ដដែល​ ស៊ុត​គ្រាប់​ទី​២​ នាទី​៤៧ មុន​ពេល​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ជម្រើស​ជាតិ​អាហ្សង់ទីន​ (Messi) តែត​បង្ហើយ​គ្រាប់​ទី​៣ នាទី​៥៦។

 

លទ្ធផល​នេះ​ បាន​ជួយ​​​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​លើក​ពាន Spanish Super Cup សរុប​​១២​​ដង​ហើយ​ ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ខណៈ​ដែល​ Real Madrid ​នៅ​ចំណាត់​ថ្នាក់​ទី​២ ធ្លាប់​លើក​បាន​៩​ដង, Deportivo ​៣​ដង, Athletic Bilbao ២​ដង និង​ Atlético Madrid ​ធ្លាប់​ឈ្នះ​បាន​២​ដង​ដែរ៕

 

Messi ស៊ុត​១​ Assist១ ​ជួយ​ Barca លើក​ពាន​ Spanish Super Cup ​​ទី​១២

 

Messi ស៊ុត​១​ Assist១ ​ជួយ​ Barca លើក​ពាន​ Spanish Super Cup ​​ទី​១២

 

Messi ស៊ុត​១​ Assist១ ​ជួយ​ Barca លើក​ពាន​ Spanish Super Cup ​​ទី​១២

 

Messi ស៊ុត​១​ Assist១ ​ជួយ​ Barca លើក​ពាន​ Spanish Super Cup ​​ទី​១២

 

Messi ស៊ុត​១​ Assist១ ​ជួយ​ Barca លើក​ពាន​ Spanish Super Cup ​​ទី​១២

 

Messi ស៊ុត​១​ Assist១ ​ជួយ​ Barca លើក​ពាន​ Spanish Super Cup ​​ទី​១២

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC