Booysen ​នឹង​ត្រលប់​មក​ដល់​កម្ពុជា​ម៉ោង​៣​រសៀល ​ថ្ងៃ​ទី​២៤​ខាង​មុខ​នេះ

ខ្សែ​ប្រយុទ្ធ Shane Booysen ​របស់​ក្លឹប​ភ្នំពេញ​ក្រោន​នឹង​ត្រលប់​មក​ដល់​កម្ពុជា​វិញ ​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៤​ខែ​សីហា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ បន្ទាប់​ពី​សម្រាក​ព្យាបាល​​របួស​ជង្គង់​នៅ​អាហ្វ្រិក​អស់​ពេល​ជា​ច្រើន​ខែ​។

 

Booysen ​នឹង​ត្រលប់​មក​ដល់​កម្ពុជា​ម៉ោង​៣​រសៀល ​ថ្ងៃ​ទី​២៤​ខាង​មុខ​នេះ

 

បើ​តាម Booysen ​ក៏​ដូចជា​សង្សារ​របស់​គេ ណាតាហ្សា ​បាន​ប្រាប់​ដល់ Sabay ​ផ្ទាល់​ថា​របួស​របស់​រូបគេ​បាន​ជា​សះស្បើយ​ឡើង​វិញ​ហើយ ដោយ​បច្ចុប្បន្ន​អាច​ហ្វឹកហាត់​បាន​ខ្លះ តែ​មិន​ទាន់​១០០​%​នោះ​ទេ។ ដោយ​ពេទ្យ​នៅ​អាហ្វ្រិក​អាច​ឱ្យ Booysen ​ត្រលប់​មក​កម្ពុជា​វិញ​បាន ហើយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ត្រលប់​មក​ដល់​នៅ​ថ្ងៃ​ទី​២៤​ខាង​មុខ​នេះ។

 

ចំពោះ​ខាង​ភ្នំពេញ​ក្រោន​វិញ ​លោក សែម សំណាង ​ដែល​ជា​គ្រូ​បង្វឹក​បាន​និយាយ​ដែរ​ថា​កីឡាករ​ខាង​លើ​ត្រលប់​មក​កម្ពុជា​វិញ​ជា​រឿង​ល្អ ប៉ុន្តែ​រូបគេ​នៅ​សម្រាក​រហូត​ដល់​រដូវ​កាល​ថ្មី ទើប​អាច​ចូល​លេង​វិញ​បាន។ មួយ​ទៀត ​ខាង​ក្លឹប​ចង់​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ប្រើ​ពេល​សម្រាក​នេះ ដើម្បី​ព្យាបាល​របួស​ជង្គង់​របស់​ឱ្យ​ជា​សះស្បើយ​១០០​%​តែ​ម្ដង។

 

Booysen ​នឹង​ត្រលប់​មក​ដល់​កម្ពុជា​ម៉ោង​៣​រសៀល ​ថ្ងៃ​ទី​២៤​ខាង​មុខ​នេះ

 

សូម​បញ្ជាក់​ថា​ Booysen Shane ​រង​របួស​ជង្គង់​នេះ អំឡុង​ពេល​លេង​ទល់​នឹង​ក្រុម​អគ្គ​ស្នងការដ្ឋាន​នគរ​បាលជាតិ ​ដែល​រូបគេ​ចូល​លេង​បាន​តែ​១​នាទី​ក៏​ត្រូវ​ដូរ​ចេញ​ភ្លាម​តែ​ម្ដង។ ​ដោយ​របួស​ជង្គង់​នេះ រូបគេ​ត្រូវ​ទៅ​វះ​កាត់​ដល់​អាហ្វ្រិក​ខាង​ត្បូង ​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ៕

 

អត្ថបទ៖ មុន្នី រម្យ