Mahrez ​មិន​ចាក​ចេញ​ ហើយ​ចុះ​កុងត្រា​៤​ឆ្នាំ​ទៀត​ជាមួយ​ Leicester

Riyad Mahrez បាន​សម្រេច​ចិត្ត​បន្ត​កុង​ត្រា​ថ្មី​៤ ឆ្នាំ​ទៀត​ជាមួយ​ក្រុម​ជើង​ឯក​អង់គ្លេស​ Leicester City ដើម្បី​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ពី​ការ​ចាក​ចេញ​របស់​គេ​។

 

Mahrez ​មិន​ចាក​ចេញ​ ហើយ​ចុះ​កុងត្រា​៤​ឆ្នាំ​ទៀត​ជាមួយ​ Leicester

 

មួយ​រយៈ​ចុងក្រោយ​ ​ខ្សែ​បម្រើ​វ័យ​២៥​ឆ្នាំ​មាន​ទំនាក់ទំនង​ខ្លាំង​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​​កាំភ្លើង​ធំ​ Arsenal យ៉ាង​ណា​មិញ​ពេល​នេះ​ក្ដី​រំពឹង​របស់​លោក Wenger ត្រូវ​ចប់​សព្វ​គ្រប់​។ Mahrez គឺ​ជា​តារា​ឆ្នើម​មួយ​រូប​នៅ​ Premier League ដោយ​រដូវ​កាល​ចាស់​ គេ​ស៊ុត​បញ្ចូល​ទី១៧គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​១១​លើក ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​អង់គ្លេស។

 

រាប់​ទាំង​ Mahrez ផង​ Leicester City ពេល​នេះ​បាន​បន្ត​កុងត្រា​ឲ្យ​កីឡាករ​ចាស់​របស់​ខ្លួន​បាន​៥​នាក់​ហើយ​រួម​មាន​ Wes Morgan, Jamie Vardy, អ្នក​ចាំ​ទី Kasper Schmeichel និងAndy King ខណៈ​លោក​ Claudio Ranieri ខ្លួន​ឯង​ក៏​បាន​បន្ត​កុងត្រា​៤​ឆ្នាំ​ទៀត​ដែរ៕

 

Mahrez ​មិន​ចាក​ចេញ​ ហើយ​ចុះ​កុងត្រា​៤​ឆ្នាំ​ទៀត​ជាមួយ​ Leicester

 

ប្រែ​សម្រួល៖​ វីរ៉ុត
ប្រភព៖ BBC