ព័ត៌មានថ្មីបញ្ជាក់ច្បាស់ពីឈ្មោះ iPhone ជំនាន់ថ្មី

​វិបសាយ​ជប៉ុន​ឈ្មោះ​ ​Mac Otakara​ ដែល​ជា​ប្រភព​​​គួរ​ឲ្យ​ទុក​ចិត្ត​​មួយ​ បាន​បញ្ជាក់​ពី​ឈ្មោះ​របស់​ iPhone ជំនាន់​ថ្មី​​គឺ​មាន​​ “iPhone 7” និង​ “iPhone 7 Plus”។

 

ព័ត៌មានថ្មីបញ្ជាក់ច្បាស់ពីឈ្មោះ iPhone ជំនាន់ថ្មី

 

ការ​បញ្ជាក់​នេះ​បាន​លុប​ចោល​នូវ​ការ​សង្ស័យ​មួយ​ដែល​ថា​ iPhone ជំនាន់​ថ្មី​នឹង​អាច​មាន​ឈ្មោះ​ថា​ iPhone 6 SE ដោយ​សារ​តែ​វា​មាន​រូបរាង​ស្រដៀង​នឹង​ iPhone 6 ពេក។ ​​​ការ​រាយ​ការ​ថ្មី​នេះ​ក៏​បាន​បញ្ជាក់​ថា​ iPhone 7 នឹង​មិន​មាន​ជា​ប្រភេទ​ “iPhone 7 Pro” ដូច​ដែល​ពាក្យ​ចចាមអារ៉ាម​បាន​ចេញ​ផ្សាយ​កន្លង​មក​នោះ​ទេ។

 

Mac Otakara ក៏​បាន​សង្កត់​ធ្ងន់​សា​ជា​ថ្មី​​ពី​ពាក្យ​ចចាមអារ៉ាម​ខ្លះ​រំពឹង​ថា​នឹង​មាន​លើ​ iPhone 7 ដូច​ជា គ្មាន​រន្ធ​ដោត​កាស, ប្រើ​បន្ទះ​ Chip A10 និង​ មាន​ប្រើ​ប៊ូតុង​ Home ប្រភេទ​ថ្មី​ជា​ដើម។

 

គេ​ជឿ​ជាក់​ថា​ iPhone 7 និង​ iPhone 7 Plus នឹង​បង្ហាញ​ក្នុង​កម្មវិធី​​របស់​ Apple នៅ​ថ្ងៃ​ទី​ ៧ ខែ​កញ្ញា​ ហើយ​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី​ ៩ ខែ​កញ្ញា។ យ៉ាង​ណា​ក្ដី​បើ​តាម​ការ​លេច​ធ្លាយ​ឯកសារ​ថ្មី​ៗ​នេះ​ពី​ខាង​ក្រុមហ៊ុន​ AT&T បាន​បង្ហាញ​ថា​ iPhone ជំនាន់​ថ្មី​នឹង​អូស​បន្លាយ​ការ​បង្ហាញ​ផ្លូវ​ការ​រហូត​ដល់​ថ្ងៃ​ទី​ ២៣ កញ្ញា៕
.
ចុច​អាន៖ iPhone ជំនាន់​ថ្មី​ មាន​ឈ្មោះ​​ជា​ iPhone 6SE វិញ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors
​​​​​​​