ឆេះ​​អគារ​ឧស្សាហកម្ម​​​ធំ​បំផុត​​មិន​ធ្លាប់​មាន​​ឆ្នាំ​នេះ​​នៅ​សិង្ហបុរី​​​

អគ្គីភ័យ​​បាន​លេប​ត្របាក់​​អគារ​​​​ឧស្សាហកម្ម​​​​​ CK Building ដ៏​ធំ​មួយ​នៅ​ផ្លូវ​​ Tampines នា​​រសៀល​​​ថ្ងៃ​ពុធ​ម្សិលមិញ ​​តែ​អាច​គ្រប់​គ្រង​ស្ថានការណ៍​​បាន​​ក្រោយ​​ឆេះ​ជាង​ ៥​ម៉ោង។

 

ឆេះ​​អគារ​ឧស្សាហកម្ម​​​ធំ​បំផុត​​មិន​ធ្លាប់​មាន​​ឆ្នាំ​នេះ​​នៅ​សិង្ហបុរី​​​

 

បើ​តាម​​​​​​​​​នាយកដ្ឋាន​​ប្រតិបត្តិការ​​​​​​​នៃ​​កង​កម្លាំង​​​ការពារ​ស៊ីវិល​សិង្ហបុរី​​ ​ប្រាប់​ថា​​​​​​ អគ្គីភ័យ​​​នេះ​​​​ជា​​​ការ​ឆេះ​​​ធំ​បំផុត​​​មិន​ធ្លាប់​​កើត​មាន​ខាង​វិស័យ​​ឧស្សាហកម្ម​អចលនទ្រព្យ​​​សិង្ហបុរី​​ឆ្នាំ​២០១៦​ ​ដោយ​​​​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​​​​​​​​​ចូល​រួម​​មាន​ចំនួន​ច្រើន​បំផុត​។

 

​ក្រុម​​អ្នក​ជួយ​សង្គ្រោះ​​​មាន​គ្នា​ប្រមាណ​ ​១១០​នាក់ និង​រថយន្ត​សង្គ្រោះ​​បន្ទាន់​​ ២៧​គ្រឿង។ អណ្ដាត​​ភ្លើង​​​​អាច​​គ្រប់​គ្រង​បាន​​ ៥​ម៉ោង​​បន្ទាប់​ ហើយ​​​ម៉ោង​ ៧៖៥០​​យប់​ ​​ក្រុម​សង្គ្រោះ​​បំពាក់​ដោយ​​​ឧបករណ៍​ដក​ដង្ហើម​បាន​ចូល​ទៅ​ក្នុង​អគារ​​​​ទាំង​​ផ្លូវ​ងងឹត​ដ៏​គ្រោះ​ថ្នាក់។

 

​​អគារ​​​ជាន់​​ទី​​​ ៤​​ដល់​ ៦​​​​​​​ត្រូវ​គេ​ប្រើ​ជា​ឃ្លាំង​ស្ដុក​​ឥវ៉ាន់ ​ហើយ​មុន​ពេល​ឆេះ​​គេ​បាន​ឮសំឡេង​​ផ្ទុះ​​កំប៉ុង​ស្រ្ពាយ៍​ជា​ច្រើន​ដង ​ដែល​ទុក​ក្នុង​​ឃ្លាំង​ រួច​បង្ក​ជា​អណ្ដាត​ភ្លើង​តែ​ម្ដង។ ឧបទ្ទវហេតុ​នេះ​​មិន​បណ្ដាល​ឲ្យ​អ្នកណា​ម្នាក់​​ស្លាប់​ទេ​​​ ហើយ​​ទំហំ​​​នៃ​ការ​ខូច​ខាត​​គេ​​​ក៏​ពុំ​ទាន់​ដឹង​ដែរ។​

 

សូម​បញ្ជាក់​ថា អគ្គីភ័យ​បាន​​​​​ឆាប​ឆេះ​ឡើង​​កាល​ពី​វេលា​ម៉ោង​ ១៖៣០​នាទី​រសៀល​​​ថ្ងៃ​ទី​​១៧សីហា​​ម្សិលមិញ​​នៅ​អគារ​ CK Building  ​ផ្លូវ​ Tampines Street 92 ។ រហូត​ដល់​​ម៉ោង​​ ៥៖២៥នាទីព្រឹក​​​ ត្រូវ​នឹង​ម៉ោង​​ ៤៖២៥​នាទី​ព្រឹក​​​នៅ​កម្ពុជា ​ក្រុម​​ពន្លត់​​​​កំពុង​បន្ត​​ប្រតិបត្តិ​ការ​នៅ​ឡើយ៕

 

ឆេះ​​អគារ​ឧស្សាហកម្ម​​​ធំ​បំផុត​​មិន​ធ្លាប់​មាន​​ឆ្នាំ​នេះ​​នៅ​សិង្ហបុរី​​​

 

ឆេះ​​អគារ​ឧស្សាហកម្ម​​​ធំ​បំផុត​​មិន​ធ្លាប់​មាន​​ឆ្នាំ​នេះ​​នៅ​សិង្ហបុរី​​​

 

ឆេះ​​អគារ​ឧស្សាហកម្ម​​​ធំ​បំផុត​​មិន​ធ្លាប់​មាន​​ឆ្នាំ​នេះ​​នៅ​សិង្ហបុរី​​​

 

ឆេះ​​អគារ​ឧស្សាហកម្ម​​​ធំ​បំផុត​​មិន​ធ្លាប់​មាន​​ឆ្នាំ​នេះ​​នៅ​សិង្ហបុរី​​​

 

ឆេះ​​អគារ​ឧស្សាហកម្ម​​​ធំ​បំផុត​​មិន​ធ្លាប់​មាន​​ឆ្នាំ​នេះ​​នៅ​សិង្ហបុរី​​​

 

ឆេះ​​អគារ​ឧស្សាហកម្ម​​​ធំ​បំផុត​​មិន​ធ្លាប់​មាន​​ឆ្នាំ​នេះ​​នៅ​សិង្ហបុរី​​​

 

ឆេះ​​អគារ​ឧស្សាហកម្ម​​​ធំ​បំផុត​​មិន​ធ្លាប់​មាន​​ឆ្នាំ​នេះ​​នៅ​សិង្ហបុរី​​​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​