Nokia ត្រឡប់មកវិញហើយ ជាមួយរូបរាងដ៏ល្អ និង​ប្រើប្រព័ន្ធប្រតិបត្តិការណ៍ Android

Nokia គឺជា ម៉ាកយីហោ ទូរស័ព្ទមួយដែល លោកអ្នក មិនអាចនិយាយថា មិនធ្លាប់ឮ មិនធ្លាប់ស្គាល់នោះទេ វាត្រូវគេស្គាល់ទូទាំងពិភពលោក។ ក្រុមហ៊ុន Nokia ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៦៥ សហស្ថាបនិក គឺលោក Fredrik Idestam, Leo Mechelin និង លោក Eduard Polón។

ចាប់ពីតាំងពីការចាប់ផ្តើមបង្កើតមក Nokia ទទួលបានភាពល្បីល្បាញ ជាបន្តបន្ទាប់ ដែលធ្វើឲ្យល្បីកក្រើកទូទាំងពិភពលោក។ ប៉ុន្តែ គ្មានអ្វីជា អមតៈនោះទេ តែចាប់តាំងពីដើមឆ្នាំ ២០១៤ មក ម៉ាកយីហោនេះ ដែលធ្លាប់តែឈ ក្នុងដំណែងលំដាប់កំពូលស្មាតហ្វូន (Smart Phone) ត្រូវបានបាត់បង់។ ក្រុមហ៊ុន បានប្រើនូវវិធីយុទ្ធសាស្ត្រមួយចំនួន នៅក្នុងការរក្សាលំនឹងទីផ្សារនៃមាកយីហោនេះ តែហាក់មិនបានផលឡើយ។

ការវិញមកជាថ្មី របស់ Nokia ជាមួយ Model Nokia P1 ដែលមានរូបរាងដ៏គួរឲ្យចាប់អារម្មណ៍ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលជាប្រព័ន្ធប្រតិបត្តិការ ដ៏ពេញនិមយទៀតនោះធ្វើឲ្យវា កាន់តែទាក់ទាញចិត្តអតិថិជនកាន់តែខ្លាំង គឺ។

ទូរស័ព្ទ Nokia P1 មាន សារព័ត៌បរទេសជាច្រើន បានចុះផ្សាយពីលក្ខណៈសម្បត្តិ (spec)របស់វា គឺ ដើរដោយប្រព័ន្ធប្រតិបត្តិការ Android, ទំហំអេក្រង់ 5.3 inch អាចបង្ហាញរូបភាព ក្នុងកម្រិត Full HD, ប្រើប្រាស់ CPU ប្រភេទ Snapdragon 820, មានRAM 3GB ជាមួយនឹង ទំហំផ្ទុកទិន្នន័យទំហំ 32GB មាន Camera ទំហំ 22.6 MP ជាមួយនឹង f/1.9 Aperture និងមានកំលាំងថ្ម 3000 mAh។

Nokiea-F-phone

ការលេចចេញជារូបរាងលើប្រព័ន្ធ Internet នេះ វាមិនមែនជាលើកទីមួយនោះទេ នាពេលថ្មីៗនេះ ព័ត៌មានជាច្រើននិយាយអំពីការវិលមកវិញរបស់ Nokia តែមិនមានអ្វីជាក់លាក់នោះទេគឺ វាគ្រាន់តែជាការឮ តតគ្នាតែប៉ុណ្ណោះ។ តែយ៉ាងណាម៉ិញ យើងចាំមើលការប្រកាសជាផ្លូវការ របស់ក្រុមហ៊ុន Nokia ថាតើវាយ៉ាងណា? ហើយតើ ព័ត៌មាននៃ ការចូលមកប្រឡូកក្នុងទីផ្សារ ដ៏ប្រគួតប្រជែងនេះ មែនរឺក៏យ៉ាងណា ចាំមើលទាំងអស់គ្នា ជាពិសេស Nokia Fans។

ប្រភព៖ thewenews


Related Posts