ឌីជេ ហេរ៉ូ ហួសចិត្តក្រោយបាត់ទូរស័ព្ទទំនើប ២ គ្រឿង (មានវីដេអូ)

6 Videos


ពិធីករដ៏មានប្រជាប្រិយភាពប្រចាំស្ថានីទូរទស្សន៍អាស៊ីអាគ្នេយ៍ ហេរ៉ូ បានជួបរឿងដ៏ហួសចិត្ត មួយកាលពីយប់ថ្ងៃច័ន្ទ ដោយសារតែមានជនមិនស្គាល់មុខបានលួចយកទូរស័ព្ទរបស់លោក ចំនួនពីរគ្រឿង ខណៈពេលដែលលោកចេញពីរថយន្តមិនបានចាក់សោទ្វារ ។

ឌីជេ ហេរ៉ូ ហួសចិត្តក្រោយបាត់ទូរស័ព្ទទំនើប ២ គ្រឿង (មានវីដេអូ)

ឌីជេ ហេរ៉ូ បានឱ្យដឹងតាមរយៈការបង្ហោះជាវីដេអូមួយដែលមានរយៈពេលជាងប្រាំពីរនាទីថា កាលពីយប់ថ្ងៃច័ន្ទមានជនមិនស្គាល់មុខបានលួចយកទូរស័ព្ទរបស់លោកនៅក្នុងរថយន្តដែលមិនបានចាក់សោទ្វារ ។ ទូរស័ព្ទទាំងពីរនោះរួមមានអាយហ្វូនសសិចអេសមួយគ្រឿង និង អាយ ហ្វូនផ្លឺសមួយគ្រឿង ។

ឌីជេ ហេរ៉ូ ហួសចិត្តក្រោយបាត់ទូរស័ព្ទទំនើប ២ គ្រឿង (មានវីដេអូ)

ពិធីករទូរទស្សន៍អាស៊ីអាគ្នេយ៍រូបនេះបានបង្ហាញការព្រួយបារម្ភជាខ្លាំង ពីព្រោះថាឯកសារសំខាន់ៗទាក់ទងនឹងការងាររបស់លោកនៅក្នុងនោះទាំងអស់ ។ មិនតែ ប៉ុណ្ណោះលោកក៏បានអំពាវនាវដល់កន្លែងលក់ទូរស័ព្ទ ឬ បញ្ចូលបទភ្លេង បើបានឃើញជនណា ម្នាក់យកទូរស័ព្ទដែលមានភិនភាគដូចខាងលើទៅដោះកូដ សូមមេត្តាជួយផ្តល់ព័ត៌មានផង ។

ឌីជេ ហេរ៉ូ ហួសចិត្តក្រោយបាត់ទូរស័ព្ទទំនើប ២ គ្រឿង (មានវីដេអូ)

ចង់ជ្រាបច្បាស់ថា ឌីជេ ហេរ៉ូ និយាយអ្វីខ្លះសូមទស្សនាវីដេអូខាងក្រោមនេះ ៖