អស្ចារ្យមែន! ដើម្បីជួយជីវិតក្មេងប្រុសម្នាក់ តៃកុងឡានសុខចិត្តបើករថយន្ត…ក្រឡាប់ខ្លួនឯង

នេះជាគ្រោះថ្នាក់មួយដ៏គួរឲ្យរន្ធត់បំផុត ដែលឡានដឹកដី១គ្រឿងបើកគេចក្មេងប្រុសម្នាក់ដែលព្យាយាមឆ្លងកាត់ផ្លូវ រហូតរ៉េក្រឡាប់ខ្លួនឯងយ៉ាងសាហាវ ។ ក្មេងប្រុសនេះចាត់ទុកថាជីវិតថ្លៃហើយ ប៉ុន្តែ ឪពុកម្តាយរបស់គេមិនដឹងថា នឹងត្រូវប្រឈមផ្លូវច្បាប់ ឬ យ៉ាងណានោះទេ ចំពោះការធ្វេសប្រហែស ដែលបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ។

ទោះជាយ៉ាងណា នេះជាហេតុការណ៍មួយ ត្រូវបានបង្ហោះផ្សាយ ដើម្បីដាស់អារម្មណ៍អាណាព្យាយាមគ្រប់ៗរូប ត្រូវមានការប្រុងយ័ត្នឲ្យបានខ្ពស់ ក្នុងការមើលថែកូនចៅ ជាពិសេសអ្នកដែលរស់នៅតាមបណ្តោយផ្លូវជាតិ ដែលមានរថយន្តបើកលឿនៗតែម្តង ៕


Related Posts