ផ្អែមល្ហែមម្ល៉េះ! Kwan ជូនកន្សែងបង់ក ដល់គូស្នេហ៍ មុនធ្វើដំណើរទៅប្រទេសជប៉ុន!

ថៃ៖ ឃើញហើយពិតជាគួរឱ្យច្រណែនមែន! សម្រាប់តារាស្រីថៃនាង Kwan និងតារា ប្រុសកម្លោះសង្ហារសម្បូរស្នេហ៍គឺលោក Pichaya។ ដោយសារតែត្រូវឃ្លាតឆ្ងាយពី គូស្នេហ៍ជាទីស្រឡាញ់ពេញបេះដូង ក្នុងរយៈពេលដល់ទៅ១០ថ្ងៃ តារាស្រីនាង Kwan បានជូនសង្សារបណ្តូលចិត្ត ដល់ព្រលានយន្តហោះ ព្រមទាំងប្រគល់កន្សែងបង់ក ដ៏ស្រស់ស្អាតមួយផងដែរ ជូនឱ្យសង្សារទុកសម្រាប់ការពារសុខភាព នៅពេលរងារ ព្រោះថានៅក្នុងប្រទេសជប៉ុន គឺមានអាកាសធាតុត្រជាក់ខ្លាំងណាស់ មិនដូចជានៅលើទឹកដីកំណើតនោះទេ ។

កន្សែងបង់កដែលចាក់ដោយផ្ទាល់ដៃ និងសម្អិតសម្អាងអស់ពីបេះដូង តំណាងជំនួស ឱ្យម្ចាស់ស្រី ព្រមទាំងតំណាងទឹកចិត្តព្រួយបារម្ភ  នឹកគ្រប់ពេលវេលាជានិច្ច ទិដ្ឋភាពនេះត្រូវបានមហាជន  រួមជាមួយអ្នកគាំទ្រទូទៅ មើលឃើញថាវាគឺជាសកម្មភាពមួយដែលបានបង្ហាញនូវក្តីស្រឡាញ់ប្រកបដោយភាពផ្អែមល្ហែម និងរ៉ូមែនទិចជាទីបំផុត សម្រាប់គូស្នេហ៍កម្លោះក្រមុំវ័យក្មេងមួយគូនេះ ក្រោយពីឃ្លាតឆ្ងាយពីគ្នាអស់រយៈពេល១០ឆ្នាំកន្លងមកដែរ។

ក្នុងដំណាក់កាលដំបូងនៃចំណងស្នេហ៍នេះ ទោះបីជាមានពេលខ្លះ មានការប្រឆាំងពី គ្រួសារខាងនាង Kwan គឺម្តាយ និងបងស្រីនាងយ៉ាងណាក្តី តែការត្រឡប់មកមាន ភាពស្និទ្ធស្នាលជាមួយគ្នាសាជាថ្មីម្តងទៀតនេះ ទំនាក់ទំនងរបស់ពួកគេបច្ចុប្បន្ន ហាក់កំពុងតែមានដំណើរឆ្ពោះទៅមុខយ៉ាងរលូន ដោយគ្មានឧបសគ្គណាមួយមករារាំងទេ។

ក្រៅពីនេះស្ថិតនៅក្រោមការឃ្លាំមើល និងការរង់ចាំលទ្ធផលរបស់អ្នកគាំទ្របន្ត ទៅមុខទៀតថា តើគូស្នេហ៍មួយគូនេះ អាចឈានទៅដល់ការរៀបការ  ឬយ៉ាងណា បើពេលនេះបង្ហាញភាពផ្អែមផ្ហែមជាមួយគ្នា គួរឱ្យខ្នាញ់បែបនេះ?

គ្រាន់តែឃើញរូបភាព ក៏អត់សរសើរនូវទឹកចត្តស្រឡាញ់គ្នាមិនបានដែរបើ Sweet យ៉ាងនេះនោះ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload