Roma ស្មើជាមួយ Porto ខណៈ Monaco ផ្តល់ការខកចិត្តដល់ Villarreal (មានវីដេអូ Highlight)

ក្រុម Roma ដែលនៅសល់សមាជិកត្រឹមតែ១០នាក់ បានការពារយ៉ាងរឹងមាំដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Porto ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ Playoff របស់ពួកគេកាលពីថ្ងៃពុធ ខណៈដែលខ្សែបម្រើ Bernardo Silva បានជួយឲ្យក្រុម Monaco ទទួលជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Villarreal ក្នុងប្រទេសអេស្ប៉ាញ។

romaholdporto

លោក Luciano Spalletti គ្រូបង្វឹកក្រុម កំពុងតែសម្លឹងរកការឈានទៅប្រកួតវគ្គចែកពូលជាលើកទី៣ជាប់ៗគ្នា ហើយពួកគេបានរកគ្រាប់បាល់នាំមុខមុននៅនាទី ទី២១ នៅកីឡដ្ឋាន Estadio Dragao នៅពេលដែលខ្សែការពារ Felipe របស់ក្លិប Porto បានធ្វើឲ្យបាល់ចូលទីខ្លួនឯង។ ប៉ុន្តែ ភាពរឹងមាំរបស់ក្រុម Roma ត្រូវបានកាត់បន្ថយនៅរយៈពេល៤នាទីចុងក្រោយនៅមុនពេលបញ្ចប់តង់ទី១ នៅពេលដែលខ្សែការពារអន្តរជាតិបែលហ្ស៊ិក Thomas Vermaelen ដែលបានបង្ហាញខ្លួនជាលើកទី១របស់គេក្រោយពីបានបំពេញការខ្ចីជើងពីក្លិប Barcelona នោះ ត្រូវបានបណ្តេញចេញសម្រាប់ការទទួលបានកាតលឿងជាលើកទី២។

ក្រុមម្ចាស់ផ្ទះនៅតែត្រដាបត្រដួសក្នុងការបំបែកតំបន់ការពាររបស់គូប្រជែងអ៊ីតាលីរបស់ពួកគេ ប៉ុន្តែ បានទទួលបាល់ពិន័យ១១ម៉ែត្រ នៅពេលដែលខ្សែការពារ Emerson បានធ្វើឲ្យបាល់ប៉ះដៃក្នុងតំបន់គ្រោះថ្នាក់។ ខ្សែប្រយុទ្ធ Andre Silva វ័យ២០ឆ្នាំ បានស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អដើម្បីជួយឲ្យក្រុម Porto តាមស្មើវិញ ប៉ុន្តែ Roma បានធ្វើការការពារយ៉ាងរឹងមាំដើម្បីទុកឲ្យក្រុមម្ចាស់ជើងឯកឆ្នាំ២០០៤មួយនេះ មានការងារជាច្រើនដែលត្រូវធ្វើក្នុងការប្រកួតជើងទី២នៅថ្ងៃអង្គារសប្តាហ៍ក្រោយ នាកីឡដ្ឋាន Stadio Olimpico៕

ROMA VS PORTO

VILLARREAL VS MONACO

លទ្ធផលគូផ្សេងទៀត

Celtic 5-2 H. Beer Sheva
Dundalk 0-2 Legia
Ludogorets 2-0 Plzen

ប្រភពព័ត៌មាន៖ Channel News Asia

The post Roma ស្មើជាមួយ Porto ខណៈ Monaco ផ្តល់ការខកចិត្តដល់ Villarreal (មានវីដេអូ Highlight) appeared first on CamboSport.