ចំណាយ ២៦០០ ដុល្លារ ទើបបានបបូរមាត់បែបនេះ

6 Videos


ស្ត្រីជនជាតិអង់គ្លេសម្នាក់បានចំណាយប្រាក់រហូតដល់ ២៦០០ ដុល្លារដើម្បីទទួលបានបបូរមាត់ដ៏សិចស៊ីតាមតម្រូវការរបស់ខ្លួន បើទោះបីជាមានមនុស្សជាច្រើនយល់ថាបបូរមាត់នោះធំពេកមិនសមនឹងទម្រង់មុខក៏ដោយ ។

ចំណាយ ២៦០០ ដុល្លារ ទើបបានបបូរមាត់បែបនេះ

លោកស្រី Alia Byrne មកពីទីក្រុង LiverPool ប្រទេសអង់គ្លេសបានសម្រេចចិត្តចាក់ថ្នាំដោយប្រើរយៈពេលរហូតដល់ជិតមួយឆ្នាំ ក្នុងការកែខៃបបូរមាត់របស់ខ្លួនឱ្យមានកម្រាស់រហូត ៦,៥ មិល្លីម៉ែត្រដែលទំហំបបូរមាត់នេះមិនមែនជាតម្រូវការរបស់ស្ត្រីទូទៅនោះឡើយ ។ការសម្រេចចិត្តកែខៃបបូរមាត់ឱ្យធំនេះដោយលោកស្ត្រីយល់ឃើញថា ៖ នេះជាតម្រូវការរបស់លោកស្រី វាជាបបូរមាត់ក្នុងក្ដីស្រមៃរបស់លោកស្រី ហើយវាក៏ធ្វើឱ្យលោកស្រីមានទំនុកចិត្តខ្ពស់ក្នុងការចេញទៅជួបមនុស្សខាងក្រៅផងដែរ ។

ចំណាយ ២៦០០ ដុល្លារ ទើបបានបបូរមាត់បែបនេះ

ក្រោយពេលដែលមានមតិរិះគន់កើតឡើង ស្ត្រីកូនពីររូបនេះក៏ឆ្លើយបកទៅវិញថា វាជាលុយរបស់លោកស្រី ជាសិទ្ធរបស់លោកស្រី ហើយមនុស្សគ្រប់គ្នាក៏មិនគួរវាយតម្លៃមនុស្សតាមរយៈបបូរមាត់នោះដែរ ។ ទោះបីជាយ៉ាងណានេះមិនមែនជាបំណងចុងក្រោយក្នុងការកែខៃនោះឡើយ ខណៈដែលស្ត្រីរូបនេះចង់បាន ១ ម.ល បន្ថែមទៀតក្នុងការលើកសម្រស់បបូរមាត់របស់ខ្លួននោះ ៕ ភូមិន្ទ

ចំណាយ ២៦០០ ដុល្លារ ទើបបានបបូរមាត់បែបនេះចំណាយ ២៦០០ ដុល្លារ ទើបបានបបូរមាត់បែបនេះចំណាយ ២៦០០ ដុល្លារ ទើបបានបបូរមាត់បែបនេះ