ទំព័រ​ ​Facebook​ ដ៏​ល្បី​មួយបាត់​ខ្លួន​ ក្រោយ​រក​ឃើញ​ប្រើ​ព័ត៌មាន​រំលោភ​កម្មសិទ្ធិបញ្ញា​

ទំព័រ​ ​Facebook​ ​ផ្លូវ​ការ​នៃ​អ្នក​ថតរូប​ដ៏​ល្បី​របស់​សិង្ហបុរី​ ​Willy Foo​ ​ដែល​មាន​អ្នក​ចុច​ ​Like​ ​ដល់​ជាង​ ​២​ ​លាន​ត្រូវ​បាន​ ​Facebook​ ​លុប​ចោល​ក្រោយ​មាន​គេ​រាយការណ៍​ ​(Report)​ ​ថា​បាន​ប្រើ​វីដេអូ​ ​និង​រូបភាព​រំលោភ​កម្មសិទ្ធិបញ្ញា។

 

ទំព័រ​ ​Facebook​ ដ៏​ល្បី​មួយបាត់​ខ្លួន​ ក្រោយ​រក​ឃើញ​ប្រើ​ព័ត៌មាន​រំលោភ​កម្មសិទ្ធិបញ្ញា​

 

ក្រុម​ការងារ​ ​Facebook​ ​ប្រចាំ​សិង្ហបុរី​ ​បាន​តម្រូវ​ឲ្យ​ ​Willy Foo​ ​លុប​ចោល​ទាំង​ស្រុង​នូវ​វីដេអូ​ដែល​មាន​ក្នុង​ទំព័រ​ ​Facebook​​ ​ខណៈ​ដែល​ពួក​គេ​មិន​បាន​បញ្ជាក់​ពី​ពេល​បើក​ឲ្យ​ទំព័រ​នោះ​ដំណើរ​ការ​ឡើង​វិញ​ទេ។

 

លោក​ ​Willy Foo​ ​បាន​ទទួល​ស្គាល់​ថា​បាន​យក​វីដេអូ​អ្នក​ដទៃ​មក​ផ្សាយ​លើ​ទំព័រ​ ​Facebook​ ​របស់​ខ្លួន​ ​ប៉ុន្តែ​នោះ​ជា​ការ​ ​Share​ ​ពី​ប្រភព​ដើម​ ​ហើយ​លោក​តែង​តែ​ដាក់​ឲ្យ​ ​Traffic​ ​នៃ​ចំនួន​អ្នក​មើល​ចូល​ក្នុង​ប្រភព៕

 

វីដេអូដែលនាំឲ្យ Facebook​ បិទទំព័រ Facebook របស់ Willy Foo

 

អាន​បន្ត​ ​៖​ ម៉ាលីពណ៌ ប្រាប់បទពិសោធន៍ហួសចិត្ត នាំបង្កើតកម្មវិធីចំណតក្បែរខ្ញុំ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​techinasia