ការ​ពិត​ប៊ិក S Pen របស់ Galaxy Note 7 មាន​មុខងារ​ឡូយ​អ៊ីចឹង​សោះ!

ប្រិយមិត្ត​ដឹង​អត់​ថា លក្ខណៈ​ពិសេស​អ្វី​ដែល​ធ្វើ​ឲ្យ​ទូរសព្ទ Samsung Galaxy Note7 កាន់​តែ​អស្ចារ្យ​?

 

Galaxy Note 7 បាន​ភ្ជាប់​មក​នូវ​មុខងារ​ថ្មី​របស់​ប៊ិក S Pen ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​កត់ត្រា​ដូច​ប្រើ​ប៊ិក​ពិតៗ​ដើម្បី​សរសេរ ឬ​លុប ដោយសារ​តែ​ទំហំ​នៃ​ចុង​ប៊ិក​បាន​បន្ថយ​ពី ១,៦ មិល្លីម៉ែត្រ​ មក​ត្រឹម​តែ ០,៧ មិល្លីម៉ែត្រ ព្រមទាំង​បំពាក់​ជាមួយ IP68 ធន់​នឹង​ទឹក​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់ Galaxy Note 7 កត់ត្រា​យ៉ាង​ងាយ​ស្រួល ដោយ​គ្មាន​ការ​រំខាន ទោះបី​ជា​ពេល​អេក្រង់​សើម​ក៏​ដោយ ។ កាន់​តែ​ពិសេស អ្នក​មិន​ចាំបាច់​សាក​ថ្ម​ប៊ិក​នេះ​ទេ។

 

ការ​ពិត​ប៊ិក S Pen របស់ Galaxy Note 7 មាន​មុខងារ​ឡូយ​អ៊ីចឹង​សោះ!

 

អ្វី​ដែល​គួរ​ឲ្យ​សរសើរ​ពី​ភាព​ឆ្លាត​វៃ​នៃ​ប៊ិក S Pen គឺ​អ្នក​ប្រើប្រាស់​អាច​បង្កើត GIFs បាន​ភ្លាមៗ​ជាមួយ​នឹង​មុខងារ​របស់ Smart Select និង​អាច​បក​ប្រែ​ភាសា​ណា​មួយ​យ៉ាង​ងាយ​ស្រួល ដោយ​គ្រាន់​តែ​យក​ចុង​ប៊ិក​ដាក់​ពី​លើ​ពាក្យ​នោះ។ អ្នក​ក៏​អាច​សរសេរ​កំណត់​ត្រា ទោះ​បី​ជា​អេក្រង់​បិទ​ក៏​ដោយ ហើយ​ថែម​ទាំង​អាច​បង្ហាញ​ជានិច្ច​នៅ​លើ​អេក្រង់។

 

ចង់​ដឹង​ច្បាស់​ពី​លក្ខណៈ​ពិសេស​របស់​ប៊ិក S Pen នេះ សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ពាណិជ្ជកម្ម