ផ្តើមចេញពីគំនិតច្នៃប្រឌិត ផ្ទះលោកតាម្នាក់នេះ ក្លាយទៅជាកន្លែងទេសចរណ៍មួយដ៏ទាក់ទាញ!

ស្កុតលែន៖ មនុស្សជាច្រើនបានរីករាយ និងមានការចងចាំជានិច្ចមិនភ្លេចទេ នូវគេហដ្ឋានមួយខ្នងដ៏ស្រស់ស្អាត ដែលរំលេចពណ៌ធម្មជាតិ ដោយផ្កាស្រស់បំព្រងគ្មានផ្ទឹម។

ផ្តើមចេញពីគំនិតច្នៃប្រឌិត ផ្ទះតាចាស់ Robert Burns អាយុ៧៥ឆ្នាំ បានក្លាយទៅជា កន្លែងទេសចរណ៍មួយដ៏កម្រ និងគួរជាទីទាក់ទាញចិត្តរបស់ភ្ញៀវទេសចរមកពី គ្រប់ទិសទី។ សួនសំណព្វរបស់លោកតា Robert Burns ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរ ចូលមកទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍គ្រប់ៗគ្នា។ មើលចុះរូបភាពសួនច្បារ នៅពីមុខផ្ទះរបស់គាត់មានផ្កាចម្រុះពណ៌ពិតជាស្រស់ស្អាតខ្លាំងណាស់។ ទស្សនារូបភាពខាងក្រោម៖

លោកតាបានប្រាប់ថា ក្រោយពេលដែលបានមករស់នៅទីរួមជាមួយប្រពន្ធរបស់គាត់ តាំងពីឆ្នាំ ២000មក លោកតាក៏បានចាប់ផ្តើមធ្វើការ នៅក្នុងសួនច្បារខាងមុខផ្ទះ។ ហើយបន្ទាប់ពីនោះ សួនច្បាររបស់ពួកគាត់ក៏ត្រូវបានទទួលការពេញនិយមនៅឆ្នាំ២00១។

ប៉ុន្តែបន្ទាប់មកនៅក្នុងឆ្នាំ២00៣ លោកក៏បានទទួលរងជំងឺមហារីក។ នេះគឺជា មូលហេតុដែលគាត់បានបញ្ឈប់ធ្វើវា អស់រយៈពេលជាង១៨ខែ។ រហូតដល់ឆ្នាំ២0១0 លោកតាក៏បានត្រឡប់មកធ្វើវាវិញដោយមោទនភាព។ វាពិតជាអស្ចារ្យណាស់ព្រោះ ថាមានផ្កាគ្រប់ប្រភេទចម្រុះគ្នា វាពិតជាបានសាងនូវភាពរំភើបដ៏អស្ចារ្យសម្រាប់ អ្នកមកទស្សនា។ ផ្ទះរបស់គាត់ស្ថិតនៅមាត់លើផ្លូវជាប់មាត់ទន្លេ Lomond ក្នុងប្រទេសស្កុតឡែន។ អស់រយៈពេលជិត១៦ឆ្នាំ លោកតាបានតុបតែងលម្អទាំងខាង ក្នុង និងខាងមុខផ្ទះរបស់គាត់ឱ្យមានភាព ស្រស់ស្អាតតាមការនិយមចូលចិត្ត ហើយ នៅទីបំផុតវាក៏បានក្លាយទៅជា ឧទ្យានដែលបានទាក់ទាញភ្ញៀវទេសចរ មកទស្សនាជាច្រើន។

ទោះបីជាវាមានភាពលំបាកបន្តិចក្តី ប៉ុន្តែក្នុងគោលបំណងបង្កើតនូវសួនច្បារ ផ្ទាល់ខ្លួនដ៏ស្រស់ស្អាតលោកតា និងភរិយាខិតខំធ្វើអស់ពីកម្លាំងកាយចិត្ត ហើយលទ្ធផលចុងបញ្ចប់គឺពិតជាបានសម្រេច ដូចក្តីស្រមៃមែន  ហើយវាក៏សមនឹងតម្លៃផងដែរ ព្រោះអមជាមួយនឹងទេសភាពមាត់ទន្លេផង ផ្ទះមួយនេះបានក្លាយជា កម្រងទស្សនីយភាពមួយដ៏គួរឱ្យចាប់ភ្នែកពីមនុស្សមិនតិចនាក់នោះទេ។

ក្រៅពីនេះលោកតាក៏បានប្រាប់ថា មិត្តរបស់គាត់នៅប្រទេសអង់គ្លេសបានថតរូបពីផ្ទះ គាត់យកទៅធ្វើតាមដែរ តែមិនដូចខ្លាំងណាស់ណាពេកទេ។

ឆ្នាំនេះលោកតា Robert Burns ក៏បានឈ្នះការប្រកួតនៅក្នុងការរៀបចំសួនច្បារផង ប៉ុន្តែពេលខ្លះដោយមានមនុស្ស ធ្វើដំណើរមកថតរូបច្រើនពេក ជាញឹកញាប់ទីនេះ ក៏មានបញ្ហាស្ទះចរាចរណ៍នៅលើដងផ្លូវខ្លះដែរ។ ហើយអ្នកធ្វើដំណើរមួយចំនួនក៏បាន អនុញ្ញាតឱ្យកូនតូចៗរត់លេងជុំវិញសួននេះ ជាហេតុធ្វើឱ្យលោក Robert Burns ចាក់សោរចេញចូលតាមទ្វារមុខ ដើម្បីបងា្ករកុមារដែលបានចូលមករត់លេងនៅ ទីនោះ។ ក្រៅពីនេះក៏មានសត្វទន្សាយចូលមកស៊ីកូនរុក្ខជាតិ ឬផ្កានានាផង ដែលជាហេតុធ្វើឱ្យគាត់ត្រូវប្តូរផ្កាជានិច្ច ដើម្បីរក្សាបាននូវភាពស្រស់ស្អាតមួយនេះ។

សូមប្រាប់ថា នេះមិនមែនជារឿងមួយ​ ដែលងាយស្រួលនោះទេ ប៉ុន្តែឱ្យតែមាន បំណងប្រាថ្នា និងគោលដៅច្បាស់លាស់គ្មានអ្វី ដែលថាមិនអាចសម្រេចបាន នោះឡើយ។ នេះគឺជោគជ័យដ៏អស្ចារ្យ នៅក្នុងជីវិតដែលមនុស្សជាច្រើន មិនគួរមើលរំលងវានោះទេ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត