ម្ចាស់បទ Blank Space នាងTaylor Swift បរិច្ចាគទឹកប្រាក់១លានដុល្លារ ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់

ម្ចាស់បទ Blank Space នាងTaylor Swift បរិច្ចាគទឹកប្រាក់១លានដុល្លារ ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់
តារាចម្រៀងស្រីវ័យក្មេង​ រូបសម្រស់ស្រស់សោភា ​នាង Taylor Swift ​ ស្ទើរតែយុវវ័យ ​ជុំវិញពិភពលោកស្គាល់នាង​ ថានាងពិតជាមានទេពកោសល្យ​ និងមានភាពល្បីល្បាញខ្លាំងបំ​ផុត ​ក្នុងចំណោមតារាកំពូលៗ ​របស់ពិភពលោកនោះ។​វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ  ​សម្រាប់អ្នកគាំទ្ររបស់នាងទាំងអស់ ​នៅជុំវិញពិភពលោក ​ដែលទទួលបានដំណឹងនេះ​ វាជាសោកនាដកម្មមួយទៅហើយ ​ដែលផ្ទះជាច្រើនត្រូវបានបំផ្លាញ ​និងមនុស្ស មួយចំនួនត្រូវបានស្លាប់ ​តែមួយវិញទៀត​ អ្វីដែលធ្វើឱ្យអ្នកគាំទ្រ​ របស់នាងស្រក់ទឹកភ្នែកនោះ​ គឺនាងបានចំណាយលុយផ្ទាល់ខ្លួន របស់នាងរហូតទៅដល់ មួយលាន ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយ ទៅដល់ជនរងគ្រោះទៅទៀត នេះជាអំពើដ៏គួរឱ្យគោរព និងត្រូវបានផ្តល់តម្លៃខ្ពស់បំផុត ពីសំណាក់ អ្នកគាំទ្ររបស់នាងជុំវិញពិភពលោក។ ថ្មីៗនេះបណ្តាញសារពត៌មានបានបង្ហាញពីនាងTaylorSwif​ ស្តែងពីបេះដូងនៃក្តីស្រលាញ់របស់នាង ​យ៉ាងធំធេងទៅលើ​ ជនរង​ គ្រោះ។​ តារាស្រីអាមេរិកដ៏ល្បីល្បាញរូបនេះ​ បានបរិច្ចាគ នូវទឹកប្រាក់ របស់នាង ​រហូតទៅដល់ ១លានដុល្លារ សហរដ្ឋអាមេរិក ​ដើម្បីជួយទៅដល់កិច្ច​ ខិតខំប្រឹងប្រែង​ នៅក្នុងរដ្ឋ  ​Louisiana​ របស់សហរដ្ឋអាមេរិក ដែលបានទទួលរងនូវគ្រោះទឹកជំនន់ យ៉ាងហោច ណាស់​ ផ្ទះ ៤០.០០០ ខ្នង ​បានត្រូវបានបំផ្លាញ​ ហើយមនុស្ស១១នាក់ បាត់បង់អាយុជីវិត ។​នៅក្នុងការផ្តល់នូវបទសំភាសន៍ ​ជាមួយ Associated Press ​ កាលពីថ្ងៃ ១៦ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ​នៃការប្រគុំតន្ត្រីទេសចរណ៍​ ជុំវិញពិភពលោករបស់នាងនោះ ​នាងបានបង្ហាញ​ ពីក្តីស្រលាញ់ថា៖ ​« ខ្ញុំលើកទឹកចិត្តដល់ មនុស្សទាំងអស់នោះ​ អាចជួយទៅដល់អ្នកដែលកំពុង​ ជួបបញ្ហា​ហើយក៏បានបួងសួងសម្រាប់ពួកគេផងដែរ ដើម្បីបង្ហាញពីក្តីស្រលាញ់»។ ​គួររំលឹកផងដែរថា​ ឆ្នាំនេះតារាចម្រៀងស្រីវ័យក្មេង ​ដែលស្ថិតក្នុងតារាងកំពូល​ ក្នុងចំណោមតារាល្បីៗ TaylorSwif  ​មានវ័យទើបតែ ២៨ ឆ្នាំប៉ុណ្ណោះ​ តែស្ទើរតែយុវវ័យទាំងអស់​នៅជុំវិញពិភពលោក ​ស្គាល់នាង តាមរយះ ​បទចម្រៀងល្បីៗរបស់នាង មានដូចជា៖​ Shake if off, Blank Space,  ​You ​belong with me, ​Style, Tear drop on my guitar ​រួមទាំងបទល្បីជាច្រើន ​ដែលធ្វើឱ្យនាងរកប្រាក់ចំណូលបានរាប់លានដុល្លារ សហរដ្ឋអាមេរិក ​ក្នុងមួយឆ្នាំៗផងដែរ៕

ម្ចាស់បទ Blank Space នាងTaylor Swift បរិច្ចាគទឹកប្រាក់១លានដុល្លារ ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ម្ចាស់បទ Blank Space នាងTaylor Swift បរិច្ចាគទឹកប្រាក់១លានដុល្លារ ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ម្ចាស់បទ Blank Space នាងTaylor Swift បរិច្ចាគទឹកប្រាក់១លានដុល្លារ ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់

អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://hollywoodlife.com