​រឿងស្នាមមេដៃកុហកព្រះមហាក្សត្រៈ នាយករដ្ឋមន្រ្តីឯកភាពឲ្យបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះ សំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំគោលការណ៍ បន្តផ្ទៀងផ្ទាត់ អត្តសញ្ញាណបុគ្គល និងធ្វើកោសល្យវិច័យ ស្នាមម្រាមដៃនៅលើញ្ញត្តិ ដែលសេសសល់ និងបញ្ជូនលទ្ធផល នៃការស្រាវជ្រាវ និងធ្វើកោសល្យវិច័យ របស់គណៈកម្មការ ជូនទៅស្ថាប័ន មានសមត្ថកិច្ច ដើម្បីបន្តចាត់ការ តាមនីតិវិធីច្បាប់ជាធរមាន។

ជាមួយការស្នើសុំគោលការណ៍ ក្រសួងមហាផ្ទៃ នឹងស្វែងរកអ្នកទទួលខុសត្រូវ ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្ត តាមនីតិវិធីច្បាប់។

យោងតាមរបាយការណ៍ របស់សម្តេចក្រឡាហោម ស ខេង កាលពីចុងខែកក្កដា បានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ថា តាមរយៈការផ្ទៀងផ្ទាត់ទូទៅ លើញ្ញត្តិទាំងអស់ បានរកឃើញមានបញ្ហាមួយចំនួនៈ មានឈ្មោះ មានស្នាមម្រាមដៃ និងអាសយដ្ឋានត្រឹម ក្រុង ស្រុក ខណ្ឌ មានចំនួន ១៤២.៩៥០ នាក់ និងមានឈ្មោះ មានស្នាមម្រាមដៃ តែគ្មានអាសយដ្ឋានសោះ ២៦.៩៥៣ នាក់។ មានឈ្មោះ គ្មានស្នាមម្រាមដៃ ១៨៨ ឈ្មោះ និងមានស្នាមម្រាដៃ តែគ្មានឈ្មោះ ចំនួន៩ស្នាមម្រាមដៃ។

ក្នុងចំណោមស្នាមម្រាមដៃ ចំនួន ៧៣៨ ដែលផ្តិតលើឈ្មោះអ្នកដទៃនោះ ក្រុមបច្ចេកទេស បានពិនិត្យឃើញ មានភាពមិនប្រក្រតីធ្ងន់ធ្ងរ ចំនួន៣ រួមមានៈ ពិនិត្យឃើញស្នាមមេដៃ ចំនួន៤៣ ផ្តិតលើសពី ១០ដង ដល់៨០ដង លើឈ្មោះ ១.០០៣ នាក់។ ស្នាមម្រាមដៃរបស់បុគ្គលម្នាក់ ផ្តិតលើឈ្មោះ ចំនួន៨៨នាក់ និងរកឃើញបុគ្គលម្នាក់ ប្រើប្រាស់ម្រាមដៃរបស់ខ្លួន ចំនួន៧ម្រាម ផ្តិតលើឈ្មោះ ។

សូមជម្រាបថា គណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច័យលើ ស្នាមមេដៃប្រជាពលរដ្ឋ បានធ្វើសន្និសីទកាសែត កាលពីរសៀលថ្ងៃទី៥ សីហា ស្តីពីលទ្ធផលស្រាវជ្រាវ និងកោសល្យវិច័យ លើស្នាមម្រាមដៃប្រជាពលរដ្ឋ នៅលើញ្ញត្តិ ដែលគណបក្សសង្គ្រោះជាតិ ថ្វាយព្រះមហាក្សត្រ។

លទ្ធផលរកឃើញ ភាពមិនប្រក្រតីលើញត្តិៈ

១.ភាពមិនប្រក្រតីលើ អត្តសញ្ញាណប័ណ្ណបុគ្គលិក ក្នុងចំណោមឈ្មោះបុគ្គល ចំនួន ៨០.៥០២នាក់ /១៦៩.៩០៣ បានរកឃើញភាព មិនប្រក្រតីដូចតទៅ៖ រកឃើញឈ្មោះ ចំនួន ១.៦២៣ គ្មានវត្តមាន នៅមូលដ្ឋាន មុនកាលបរិច្ឆេទធ្វើញត្តិ។ បានផ្ទេរលំនៅដ្ឋានពីមូលដ្ឋាន ១៤៥នាក់ និងបានស្លាប់ចំនួន ៧៧ នាក់។ ឈ្មោះដែលគ្មានអត្តសញ្ញាណ (គ្មានឈ្មោះ ក្នុងស្ថិតិមូលដ្ឋាន) ចំនួន ១០.៣១៣នាក់ ។

២.ភាពមិនប្រក្រតី ស្នាមម្រាមដៃលើញត្តិ ក្នុងញត្តិចំនួន ២.៦០០សន្លឹក /១០.០៣១ សន្លឹក ដែលមានស្នាមម្រាមដៃ សរុប ៤៣.២០០ បានរកឃើញ ភាពមិនប្រក្រតីដូចតទៅ៖ ស្នាមម្រាមដៃចំនួន៧៣៨ ផ្តិតច្រើនដងលើឈ្មោះអ្នកដទៃចំនួន ២.៩៦១ លើសពី១ដង រហូតដល់៨៨ដង។ ស្នាមមេដៃផ្តិតមិនច្បាស់ (មិនគ្រប់លក្ខណៈ ចំនួន ៣.៣៣៣។ ក្នុងចំណោមម្រាមដៃ ៧៣៨ ដែលផ្តិតលើឈ្មោះអ្នកដទៃនោះ ក្រុមបច្ចេកទេសបានពិនិត្យឃើញ មានភាពមិនប្រក្រតីធ្ងន់ធ្ងរ ចំនួន៣ករណី៖ ១ ពិនិត្យឃើញស្នាមម្រាមដៃ ចំនួន៤៣ ផ្តិតលើ ពី១០ដង ដល់៨០ដង លើឈ្មោះ១.០០៣នាក់។ ពិនិត្យឃើញស្នាមម្រាមដៃ តែមួយរបស់បុគ្គលម្នាក់ ផ្តិតលើឈ្មោះចំនួន ៨៨នាក់។

មន្ត្រីជាន់ខ្ពស់ គណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច័យ លើស្នាមមេដៃប្រជាពលរដ្ឋ បានឲ្យដឹងថា ផ្អែកតាមលទ្ធផល នៃការស្រាវជ្រាវ និងកោសល្យវិច័យ របស់គណៈកម្មការ បានរកឃើញភាពមិនប្រក្រតី មួយចំនួន គឺខ្លឹមសារនៃញ្ញត្តិ បានបង្ហាញឲ្យឃើញថា ញ្ញត្តិត្រូវបានរៀបចំ ដោយគណបក្សសង្គ្រោះជាតិ។ ដោយអ្នករៀបចំញ្ញត្តិ បានគិតជាមុនថា ក្នុងការរៀបចំល្បិចកល បង្កភាពស្មុគស្មាញ ដល់ការស្រាវជ្រាវ របស់សមត្ថកិច្ច។

អ្នករៀបចំញ្ញត្តិ មានចេតនាបំប៉ោង បរិមាណស្នាមម្រាមដៃ ឲ្យបានច្រើន ដូចជា ការបន្លំផ្តិមមេដៃលើឈ្មោះ មនុស្សស្លាប់ ចំណាកស្រុក ផ្លាស់ទីលំនៅចេញ ពីមូលដ្ឋាន ឈ្មោះគ្មានអត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យសាធារណៈមតិ មានការយល់ច្រឡំ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខ និងបង្កឲ្យមានអស្ថិរភាពសង្គម៕

ប្រភព៖ mekongjournal


Related Posts