Apple ចេញ​កាលបរិច្ឆេទ​លក់ iPhone ថ្មី​ហើយ​

    ​ទូរស័ព្ទដៃ Apple បន្ទាប់​នឹង​ចេញលក់​នៅ​ថ្ងៃទី ២៣ ខែកញ្ញា នេះ​បើ​យោងតាម​ព័ត៌មាន​បែកធ្លាយ​ពី​ការវិភាគ​មួយ​ពី​ក្រុមហ៊ុនទូរស័ព្ទ​អាមេរិក AT&T​។​

​    ​iPhone 7 ដែល​គេ​រំពឹង​ហៅ​ដូច្នេះ គឺ​មិនទាន់​បង្ហាញ​នៅ​ដើមខែ​កញ្ញា ដូច​ពាក្យ​ចចាមអារ៉ាម​លើកឡើង​ទេ​។​

​    ​ទូរស័ព្ទ​ថ្មី​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការកែលម្អ​កាមេរ៉ា ប៉ុន្ដែ​មើលទៅ​ស្រដៀង​ទៅនឹង iPhone 6 និង 6s កាលពី​ពីរ​ឆ្នាំមុន​ដែរ​។ Apple ក៏ត្រូវ​បាន​គេ​រំពឹង​ផងដែរ​ថា​នឹង​លុប​កន្លែង​ដោត​កាស​ធំ​ហំ ៣,៥ មិល្លីម៉ែត្រ​៕

Apple ចេញ​កាលបរិច្ឆេទ​លក់ iPhone ថ្មី​ហើយ​Apple ចេញ​កាលបរិច្ឆេទ​លក់ iPhone ថ្មី​ហើយ​