កីឡា​ការិនី​ជប៉ុន​ ​ជាប់​កំណត់ត្រា​​​​​​ថ្មី​ ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក​

កីឡា​ការិនី​បោក​ចំបាប់​របស់​ជប៉ុន​ Kaori Icho ​បាន​ក្លាយ​ជា​កីឡា​ការិនី​​បោក​ចំបាប់​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​អាច​ឈ្នះ​មេដាយ​មាស​​៤​​សម័យ​កាល​ជាប់ៗ​គ្នា​​នៅ​អូឡាំពិក​ តាំង​ពី​ឆ្នាំ​២០០៤​មក។

 

កីឡា​ការិនី​ជប៉ុន​ ​ជាប់​កំណត់ត្រា​​​​​​ថ្មី​ ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក​

កីឡា​ការិនី​បោក​ចំបាប់​របស់​ជប៉ុន​ Kaori Icho

 

Icho ​វ័យ​៣២​ឆ្នាំ​ ​បាន​យក​ឈ្នះ​កីឡា​ការិនី​សញ្ជាតិ​រុស្សី Valeria Koblova ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ប្រភេទ​វិញ្ញាសា​៥៨​គីឡូក្រាម​ផ្នែក​នារី នៅ​ទីក្រុង​ Rio ​​និង​ឈ្នះ​មេដាយ​មាស​​អូឡាំពិក​ទី​៤​របស់​នាង កាល​ពី​ម្សិល​មិញ។

 

កីឡា​ការិនី​ជប៉ុន​ ​ជាប់​កំណត់ត្រា​​​​​​ថ្មី​ ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក​

 

កីឡា​ការិនី​ជើង​ឯក​ពិភពលោក​១០​សម័យ​កាល​របស់​អាស៊ី​​រូប​នេះ​ ធ្លាប់​ឈ្នះ​មេដាយ​មាស​​អូឡាំពិក​៣​ដង ​ក្នុង​ប្រភេទ​វិញ្ញាសា​​៦៣​គីឡូក្រាម កាល​អូឡាំពិក​២០០៤​​​នៅ​ប្រទេស​ក្រិក អូឡាំពិក​២០០៨​ទីក្រុង​​ប៉េកាំង និង​អូឡាំពិក​២០១២​ទីក្រុង​ឡុងដុង ​មុន​នឹង​ឈ្នះ​លើក​ទី​៤​​នៅ​ទីក្រុង​ Rio​ ប្រទេស​ប្រេស៊ីល​នេះ៕

 

កីឡា​ការិនី​ជប៉ុន​ ​ជាប់​កំណត់ត្រា​​​​​​ថ្មី​ ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក​

 

កីឡា​ការិនី​ជប៉ុន​ ​ជាប់​កំណត់ត្រា​​​​​​ថ្មី​ ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក​

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC

  • កីឡា​ការិនី​ជប៉ុន​ ​ជាប់​កំណត់ត្រា​​​​​​ថ្មី​ ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/18  Category:កីឡា