Huawei Mate 9 រាងឡូយទាក់ភ្នែក តែមិនទាន់ច្បាស់ពេលចេញលក់

វត្តមាន​ថ្មី​នៃ​កំពូល​ស្មាតហ្វូន​របស់​ ​Huawei​ ​ម៉ូដែល​ ​Mate 9​ ​អាច​នឹង​មិន​ទាន់​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​ពិធី​បង្ហាញ​ផលិត​ប្រចាំ​ឆ្នាំ​របស់​ ​Huawei​ ​នៅ​ថ្ងៃ​ ​១​ ​កញ្ញា​ ​២០១៦​ ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ ​ប្រទេស​អាល្លឺម៉ង់។

 

Huawei Mate 9 រាងឡូយទាក់ភ្នែក តែមិនទាន់ច្បាស់ពេលចេញលក់

រាងគំរូ Mate 9

 

យ៉ាង​ណា កំពូល​ទូរសព្ទ​ជំនាន់​ថ្មី​ត្រូវ​គេ​ដឹង​ថា​កំពុង​នៅ​ក្នុង​រោងចក្រ​ផលិត។ Huawei​ ​Mate​ ​9​ ​មាន​តួខ្លួន​ផលិត​ពី​លោហធាតុ​ដែល​មិន​ឆាប់​ក្ដៅ​ ​ហើយ​មាន​បំពាក់​នូវ​អេក្រង់​ទំហំ​ ​៥,៩អិញ​ ​ដែល​អាច​បញ្ចេញ​រូបភាព​កម្រិត​ ​1080p​ ​អម​ជា​មួយ​បន្ទះ​ ​Chip​ ​ប្រភេទ​ ​HiSilicon Kirin 960​ ​,RAM​ ​4GB​ ​ហើយ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​64GB។

 

Huawei Mate 9 រាងឡូយទាក់ភ្នែក តែមិនទាន់ច្បាស់ពេលចេញលក់

រាងគំរូ Mate 9

 

Mate 9​ ​នឹង​មាន​បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ​ ​ដែល​អាច​មាន​កម្រិត​ចាប់​រូបភាព​ ​១២​ ​មេហ្គាភិចសែល​ ​ឬ​ ​២០​ ​មេហ្គាភិចសែល (មិនទាន់​ផ្លូវការ)។ កាន់តែ​ពិសេស​ស្មាតហ្វូន​ម៉ូដែល​នេះ​ត្រូវ​គេ​សន្និដ្ឋាន​ ​អាច​មាន​បំពាក់​មុខងារ​ស្កេន​ក្រយៅ​ដៃ​សុវត្ថិភាព​ ​LED​ ​flash​ ​សម្រាប់​ជំនួយ​ពេល​ថត​រូប​បាន​ច្បាស់​ ​និង​រហ័ស​ ​ហើយ​នៅ​មាន​មុខងារ​បញ្ចូល​ថាមពល​ឆាប់​ពេញ៕

 

អាន​បន្ត​ ​៖​ ការ​ពិត​ប៊ិក S Pen របស់ Galaxy Note 7 មាន​មុខងារ​ឡូយ​អ៊ីចឹង​សោះ!

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​gsmarena