ឆេះ​កប៉ាល់​ដឹក​អ្នកដំណើរ​ជាង​៥០០នាក់ នៅ​ព័រតូរីកូ

អ្នកដំណើរ​ចំនួន ៥១២នាក់ នៅ​លើ​កប៉ាល់ «Caribbean Fantasy» ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព បន្ទាប់ពី​ភ្លើង​បាន​ឆេះ​ចេញពី​បន្ទប់​ម៉ាស៊ីន​កប៉ាល់ កាលពី​ព្រឹក ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ។

 

ឆេះ​កប៉ាល់​ដឹក​អ្នកដំណើរ​ជាង​៥០០នាក់ នៅ​ព័រតូរីកូ

 

នៅពេល​កើតហេតុ កប៉ាល់​ដ៏​ធំ​មួយ​គ្រឿង​នេះ កំពុងតែ​ធ្វើដំណើរ​ចេញពី​ដែនដី​ព័រតូរីកូ (Puerto Rico) ទៅកាន់ រាជធានី Santo Domingo នៃ​សាធារណរដ្ឋ​ដូមីនីក (Dominican Republic) ដោយ​​ធ្វើដំណើរ​តាម​ផ្លូវ​មួយនេះ​ជាច្រើន​ដង ក្នុង​មួយ​សប្ដាហ៍។ កប៉ាល់​ដឹក​អ្នកដំណើរ​នេះ​ស្ថិត​នៅ​ចម្ងាយ​ពី​ផែ​កប៉ាល់ San Juan Harbor របស់​ព័រតូរីកូ ប្រមាណ​ជា ១ ៦០០ម៉ែត្រ​ប៉ុណ្ណោះ នៅពេល​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ។

 

ជាងម៉ាស៊ីន​លើ​កប៉ាល់​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា បំពង់​មួយ​ដែល​ផ្ទុក​ប្រេង​បាន​បែក ហើយ​ត្រូវ​ភ្លើង​ឆាបឆេះ នៅក្នុង​បន្ទប់​បញ្ជា។ ក្រុម​ជាងម៉ាស៊ីន​បាន​ព្យាយាម​ពន្លត់​ភ្លើង​នោះ អស់​រយៈពេល ២ម៉ោង។ នៅក្នុង​ហេតុការណ៍​នេះ​ដែរ អ្នកដំណើរ​មួយ​ចំនួន ត្រូវ​បាន​ទទួល​ការព្យាបាល​ដោយសារ​តែ ខ្វះ​ជាតិទឹក សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មាន​បញ្ហា​ផ្លូវដង្ហើម ដែល​បង្ក​ដោយ​ផ្សែង៕

 

 

ឆេះ​កប៉ាល់​ដឹក​អ្នកដំណើរ​ជាង​៥០០នាក់ នៅ​ព័រតូរីកូ

 

ឆេះ​កប៉ាល់​ដឹក​អ្នកដំណើរ​ជាង​៥០០នាក់ នៅ​ព័រតូរីកូ

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ abcnews