រឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយ

6 Videos


បន្ទាប់ពីចំណាយពេលវេលាជាច្រើនខែដើម្បីថតរឿង «សង្សារខ្ញុំក្រមុំកូនមួយ» ទីបំផុតរឿងនេះ ត្រូវកំណត់យកថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០១៦ សប្តាហ៍ក្រោយនេះ ដើម្បីដាក់បញ្ចាំងជាផ្លូវការហើយ ។ តារាសម្តែងនៅក្នុងរឿង «សង្សារខ្ញុំក្រមុំកូនមួយ» ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសគ្រាន់តែ ឃើញឈុតខ្លីៗនៅក្នុងរឿងនេះគឺទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ទស្សនិកជន រហូតម្នាក់ៗទន្ទឹងរងចាំមើលគ្រប់ៗគ្នា ។

រឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយ

ផលិតកម្ម Red Picture បានកំណត់យកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៦ នេះ ដើម្បីដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅក្នុងទីក្រុងភ្នំពេញ ។ តារាល្បីៗដែលបានចូលរួមសម្តែងនៅក្នុងរឿង «សង្សារខ្ញុំក្រមុំកូនមួយ» រួមមាន អ្នកនាង សរាយ សក្ខណា លោក ជា វណ្ណារិទ្ធ នាយពាក់ មី , ប៊ីអាយជី , នាយគ្រឿន , នាយចឺម និងតារាសម្តែងជាច្រើនរូបទៀត ។

រឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយ

សម្រាប់លោក ជា វណ្ណារិទ្ធ វិញបានឲ្យដឹងថា ឈុតឆាកដែលពិបាកសម្តែងសម្រាប់រូបលោក គឺឈុតត្រង់ វាយតបគ្នា ថ្វីត្បិតតែមានការលំបាកបន្តិចបន្តួច តែលោកពិតជារីករាយ ដែលបានចូលរួមសម្តែងនៅក្នុងរឿងនេះ រួមជាមួយ សារាយ សក្ខណា ។

រឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយ

ចំណែក សារាយ សក្ខណា វិញ នាងគឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពនិងមានស្នាដៃសម្តែងល្អ នាងពុំមានជួប ការលំបាកអ្វីនៅក្នុងការសម្តែងរឿងនេះឡើយ ។ រងចាំមើលថាតើរឿង «សង្សារខ្ញុំក្រមុំកូនមួយ» ទទួលបានការចាប់អារម្មណ៍ខ្លាំងដល់កម្រិតណានោះ សូមទៅទស្សនាទាងអស់គ្នា នៅសប្តាហ៍ក្រោយនេះ ៕ អាលីណា

រឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយរឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយរឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយរឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយរឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយរឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយរឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយរឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយរឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយរឿង «សង្សារខ្ញុំក្រមុំកូនមួយ» នឹងដាក់បញ្ចាំងនៅសប្តាហ៍ក្រោយ