ផ្អើលទាំងព្រលឹម ដោយសារនារីម្នាក់

រាជធានីភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង កាលពី​​វេលា​ម៉ោង០​៦​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី១៧ សីហា ​២០១៦ ដោយសារ​គេ​​​ប្រទះ​​ឃើញ​សាកសពនារី​ម្នាក់ នៅ​មាត់កំពង់​ទឹក​ទន្លេ ស្ថិត​ក្នុងភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​ ។

បើ​តាម​ប្រជាពលរដ្ឋ​​បានឱ្យ​ដឹង​​ថា នារី​​​ដែលស្លាប់​​ឈ្មោះ​ឃ​ន សាត អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ-​ឃុំ​កើតហេតុ​ខាងលើ ។ ប្រភព​ដដែល​​បន្តថា មុន​ពេល​កើតហេតុ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ គេ​ឃើញនារីរងគ្រោះ​​នៅ​ជជែក​លេង​ជាមួយ​​ពលរដ្ឋ​ក្នុងភូមិ​ជា​ធម្មតា​​ទេ ហើយ​​បានឃើញ​នាង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ព្រឹក​ឡើង​ភ្ញាក់​ផ្អើល​​​ប្រទះ​ឃើញ​សាកសព​នាង​ស្លាប់​​នៅ​មាត់កំពង់ទឹកទន្លេ​តែ​ម្តង​។

​គួរបញ្ជាក់ថា នារី​រង​គ្រោះជា​មនុស្ស​មាន​ស្មារតី​មិនល្អ និង​មានជំងឺ​ប្រកាច់​ ហេតុនេះ​បងប្អូន​និង​ប្រជាពលរដ្ឋ​សង្ស័យ​ថា​ នាង​អាច​ចុះ​​ងូតទឹក ហើយ​​ប្រកាច់​លង់​ក្នុងទឹក​ស្លាប់ ​។ ​ដោយឡែក សមត្ថកិច្ច​នគរបាល​បាន​ធ្វើ​កោសល្យ​វិច័យ​ក៏​​​សង្ស័យថា នាងអាច​ស្លាប់​ដោយសារ​ខ្យល់.គដួល​ក្នុង​ទឹក​ស្លាប់ ​។