ប្រធាន​សមាគម​ជ័យ​លាភ​បញ្ញា​ជន​កម្ពុជា​យល់ព្រម​អត់​ហែ​ក្បួន​១​ម៉ឺន​នាក់

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ និង សមាគម​ជ័យ​លាភ​បញ្ញា​ជន​កម្ពុជា បាន​ឯកភាព​គ្នា​មិន​មានការ​ហែ​ក្បួន​ដាក់​ញ្ញត្តិ​ដោយ​មាន​មនុស្ស​ចូលរួម​ចំនួន​១​ម៉ឺន​នាក់​នោះ​ទេ ។

នេះ​បើ​យោង​តាម​លោក ម៉េ​ត មាស​ភក្តី អ្នក​នាំ​សាលា​រាជធានី​ភ្នំពេញ ដែល​ប្រាប់​កោះសន្តិភាព​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​សមាគម​ជ័យ​លាភ​បញ្ញា​ជន​កម្ពុជា​ដឹកនាំ​ដោយ​លោក រស់ សា​រ៉ុ​ម ។

បើ​តាម​អ្នកនាំពាក្យ​ដដែល ការ​ហែ​ក្បួន​ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២២ សីហា ២០១៦ របស់​សមាគម​ជ័យ​លាភ​បញ្ញា​ជន​កម្ពុជា​គឺ​មាន​មនុស្ស​តែ​២​នាក់​ប៉ុណ្ណោះ​ហែ គឺ​លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យ​លាភ​បញ្ញា​ជន​កម្ពុជា និង​បុគ្គលិក​របស់​សមាគម​ម្នាក់​ទៀត ដោយ​ទៅ​ដាក់​កម្រងផ្កា​នៅ​ស្តូប​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​សម្តេចព្រះ​បរម​រតន​កោដ្ឋ រួច​បន្ត​ទៅ​រដ្ឋសភា​ដាក់​ញ្ញត្តិ​តែ​ម្តង ។

យោង​តាម​លិខិត​របស់​សមាគម​ជ័យ​លាភ​បញ្ញា​ជន​កម្ពុជា​អត្ថន័យ​ក្នុង​ញ្ញត្តិ​នោះ​គឺ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់​ច្បាប់ ស្តី​ពី​សញ្ជាតិ ស្នើ​រដ្ឋសភា​បង្កើត​និង​អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យ​ពលករ​ចំណាកស្រុក​ក្រៅប្រទេស បាន​ចូលរួម​បោះ​ឆ្នោត​និង​បោះ​ឆ្នោត​នៅ​តាម​ប្រទេស​ដែល​ពួក​គេ​ធ្វើការ និង​ស្នើ​ស្ថាប័ន​នីតិបញ្ញត្តិ​កុំ​ជ្រៀតជ្រែក​កិច្ចការ​និង​ដំណើរការ​នីតិវិធី​ស្ថាប័ន​តុលាការ ៕