“នឹក​អូន​បាន​ត្រឹម​ស្រមៃ” ជោគជ័យ​ហួស​ក្ដី​រំពឹង​ទុក​របស់​អ្នក​និពន្ធ

បន្ទាប់ពី​បទ “នឹក​អូន​បាន​ត្រឹម​ស្រមៃ”  មាន​សន្ទុះ​គាំទ្រ​ច្រើន​រួច​មក ពេល​នេះ​លោក អ៊ួង សូរិយា បាន​ចូល​ខ្លួន​មក​រៀបរាប់​ពី​ផល​លំបាក​ធំ​មួយ​ ក្នុង​ការ​ធ្វើ​បទ​នេះ​ឡើង និង​បាន​លើក​ឡើង​ថា ​បទ​នេះ​លោក​មិន​នឹក​ស្មាន​ថា​មាន​ការ​គាំទ្រ​ច្រើន​បែប​នេះ​ឡើយ។

 

“នឹក​អូន​បាន​ត្រឹម​ស្រមៃ” ជោគជ័យ​ហួស​ក្ដី​រំពឹង​ទុក​របស់​អ្នក​និពន្ធ

 

“សម្រាប់​ខ្ញុំ​បទ “នឹក​អូន​បាន​ត្រឹម​ស្រមៃ”  គឺជា​ភាព​ជោគជ័យ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​ ដែល​ខ្ញុំ​មិន​បាន​រំពឹង​ទុក ។  មូលហេតុ​ថា​ដែល​ខ្ញុំ​​ចាប់ផ្ដើម​និពន្ធ និង​ច្រៀង​ គឺជា​អារម្មណ៍​មួយ​ដែល​ខ្ញុំ​ស្រលាញ់​ និង​ចង់​ឃើញ​វិស័យ​សិល្បៈ​ខ្មែរ​យើង​ដើរ​ទៅ​មុខ​”។

 

អ៊ួង សូរិយា ក៏​បាន​បន្ត​ទៀត​ដែរ​ថា ​បទ​នេះ​ទទួល​បាន​ភាព​ជោគជ័យ​ខ្ពស់​បែប​នេះ​ក៏​ព្រោះ​តែ​មាន​កា​គាំទ្រ​ពី​សំណាក់​មហាជន ព្រោះ​បទ​នេះ​ ភាគច្រើន​ចាក់​ដោត​អារម្មណ៍​មនុស្ស​ក្នុង​ស្រទាប់​យុវវ័យ​ខ្លាំង ព្រោះ​បើ​ផ្អែក​មើល​ការ​តាម​ដាន​តាម youtube ត្រឹមតែ​​រយៈ​ពេល​មួយ​ខែមាន​ចំនួន​ចូល​​មើល​ជាង ៧ សែន​ដង​ទៅ​ហើយ៕

 

 

អត្ថបទ៖ទ្រី រ៉ាវី