ចៅក្រមប្រេស៊ីល ចេញដីកាបញ្ជាមិនឲ្យអត្តពលិក ហែលទឹកអាមេរិក ២រូបចាកចេញពីប្រទេស ខណៈកំពុងស៊ើបអង្កេតករណីចោរកម្ម

(ក្រុងរីយ៉ូ)៖ ចៅក្រម១រូបនៃប្រទេសប្រេស៊ីល បានចេញដីកាមិនឲ្យអត្តពលិកកីឡាហែលទឹកអាមេរិក ២រូបចាកចេញពីប្រទេសប្រេស៊ីល គ្រាដែលក្រុមអាជ្ញាធរនៃប្រទេសនេះ បានកំពុងតែស៊ើបអង្កេតករណីចោរកម្មលើរូបគេទាំង ២ ដែលត្រូវបានចោរប្លន់នាពេលកន្លងមក។

fn-2016-08-18-09-42-35-1

សារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងថ្ងៃទី១៨ ខែសីហានេះថា កីឡាករហែលទឹក Ryan Lochte និងមិត្តរួមជាតិ James Feigen ត្រូវបានចោរប្រដាប់ដោយកាំភ្លើង ប្លន់ពួកគេ នៅពេលធ្វើដំណើរពីប្រកួត មកកាន់កន្លែងស្នាក់ក្នុងភូមិកីឡាវិញកាលពីចុងសប្តាហ៍មុន។

fn-2016-08-18-09-42-35-0

ក៏ប៉ុន្តែគណៈកម្មាធិការអូឡាំពិកប្រេស៊ីល បានចេញសេចក្តីថ្លែងការណ៍ថា ពួកគេទាំងពីរបានចេញពីកន្លែងអត្តពលិកស្នាក់នៅក្នុង Rio Olympic Games 2016 (ភូមិកីឡា) ក្រោយពេលពួកគេ បានបញ្ចប់ការប្រកួត គ្រាដែលគណៈកម្មាធិការអូឡាំពិកអាមេរិក ក៏បានឲ្យដឹង ដែរថា ប៉ូលិសប្រេស៊ីល បានធ្វើការដកហូតលិខិតឆ្លងដែនពួកគេទាំងពីរហើយនោះ។

fn-2016-08-18-09-42-35-2

សូមបញ្ជាក់ថា ការបង្កកអត្តពលិកអាមេរិកទាំងពីរនេះ ឲ្យបន្តនៅប្រេស៊ីល បន្តទៀតនេះ គឺធ្វើឡើងនៅពេល ប៉ូលិសបានរកឃើញ ភស្តុតាងខ្លះៗហើយនោះ៕

ប្រភពពី khmertalking

The post ចៅក្រមប្រេស៊ីល ចេញដីកាបញ្ជាមិនឲ្យអត្តពលិក ហែលទឹកអាមេរិក ២រូបចាកចេញពីប្រទេស ខណៈកំពុងស៊ើបអង្កេតករណីចោរកម្ម appeared first on CamboSport.