ឥណ្ឌា សង់បង្គន់ ២០ លានបន្ទប់ ជូនប្រជាជន

6 Videos


ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា លោក នរេនថ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានផ្សាយពីគម្រោងការអភិវឌ្ឍគុណភាពជីវិតរបស់ប្រជាជន ដោយបានពោលថា នៅពេលមួយណានោះ នឹងបង្កើតបន្ទប់អនាម័យផាសុកភាព ឱ្យដល់ ២០ លានបន្ទប់ ក្នុងនេះ ចំនួន ៧០.០០០ បន្ទប់នៅមូលដ្ឋាន ក្រោយឡើងកាន់អំណាចរយៈពេល ២ ឆ្នាំ ។

លោក នរេនថ្រា និយាយទៀតថា កាលពីឆ្នាំកន្លង គាត់ធ្លាប់សន្យា ក្នុង ១.០០០ ថ្ងៃ អ្នកភូមិឥណ្ឌានឹងមានអគ្គិសនីប្រើ ឥឡូវនេះរដ្ឋាភិបាលក៏ផ្តល់អគ្គិសនីដល់តំបន់ដាច់ស្រយាជាង ១.០០០ កន្លែង ពីចំនួន ១៨.០០០ កន្លែងនៃគម្រោងការ បើតាមរបាយការណ៍ពីមុនថា ប្រជាជនឥណ្ឌា ៣០០ លាននាក់គ្មានអគ្គិសនីប្រើ ៕ សូរ្យកាន្ត (ប្រៈឆាឆាត)