កុំព្យូទ័រ​ស៊េរី​ថ្មី​របស់​ HP ផលិត​ជា​ពិសេស​សម្រាប់​ការ​លេង​ហ្គេម

​HP បាន​បង្ហាញ​កុំព្យូទ័រ​ស៊េរី​ថ្មី​ម៉ូដែល​ Omen X Desktop ដែល​មាន​សមត្ថភាព​ខ្លាំង​ក្លា​អាច​ប្រើ​សម្រាប់​លេង​ហ្គេម​កម្រិត​ 4K និង​ហ្គេម​ប្រភេទ​ VR បាន។

 

កុំព្យូទ័រ​ស៊េរី​ថ្មី​របស់​ HP ផលិត​ជា​ពិសេស​សម្រាប់​ការ​លេង​ហ្គេម

 

កុំព្យូទ័រ​នេះ​រចនា​រូបរាង​យ៉ាង​ពិសេស​ ជា​ប្រភេទ​គីប​បួន​ជ្រុង បែង​ចែក​គ្រឿង​បន្លាស់​តាម​ផ្នែក​ខុសៗគ្នា ហើយ​ក៏​អាច​ដោះ​ដូរ​ hard drive បាន​យ៉ាង​ងាយ​ស្រួល​ជា​ទី​បំផុត។ Omen X Desktop មាន​បំពាក់​ដោយ​ Processor Core-i7 ជំនាន់​ Skylake, RAM ទំហំ​ 8 GB, អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ HDD ទំហំ​ 2 TB និង​ មាន​ជា​អង្គ​ផ្ទុក​ប្រភេទ​ SSD ទំហំ​ 256 GB ផង​ដែរ។

 

កុំព្យូទ័រ​ស៊េរី​ថ្មី​របស់​ HP ផលិត​ជា​ពិសេស​សម្រាប់​ការ​លេង​ហ្គេម

 

​​​​​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ liquid cooling និង​​ក្រាហ្វិក​កាត​ប្រភេទ​​ Radeon RX 480 ទំហំ​ 4 GB របស់​ AMD។ កុំព្យូទ័រ​នេះ​ក៏​មាន​រន្ធ​ USB ចំនួន​ ១០ (USB 3.0 ចំនួន​ ៨ និង​ USB Type-C ចំនួន​ ២)។

 

កុំព្យូទ័រ​ស៊េរី​ថ្មី​របស់​ HP ផលិត​ជា​ពិសេស​សម្រាប់​ការ​លេង​ហ្គេម

 

Omen X Desktop នឹង​មាន​ដាក់​លក់​លើ​វិបសាយ​របស់​ក្រុមហ៊ុន​ HP ផ្ទាល់​ក្នុង​តម្លៃ​ចាប់​ពី​ ១ ៧៩៩ ដុល្លារ​ ឡើង​ទៅ ហើយ​ក្រុមហ៊ុន​ HP ក៏​នឹង​មាន​លក់​តែ​សម្បក​ធុង​កុំព្យូទ័រ​ដែល​មាន​ការ​រចនា​រូបរាង​យ៉ាង​ពិសេស​នេះ​ ក្នុង​តម្លៃ​ ៥៩៩,៩៩ ដុល្លារ​ ផង​ដែរ៕

 

កុំព្យូទ័រ​ស៊េរី​ថ្មី​របស់​ HP ផលិត​ជា​ពិសេស​សម្រាប់​ការ​លេង​ហ្គេម
.

ចុច​អាន៖ នៅ​មាន​ហេតុផល​ល្អៗ​ ៣ ដែល​គួរ​ប្រើ​ Desktop

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge
​​​​​​​