លោក ប៉ា ងួនទៀង កំពុង​បំភ្លឺ​នៅ​តុលាការ ជុំវិញ​រឿងរ៉ាវ របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា​ និពន្ធដោយ : ម៉ៅ សុផា       August-18-2016, 10:35 am         346

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ប៉ា ងួនទៀង កំពុង​បំភ្លឺ​នៅ​តុលាការ ជុំវិញ​រឿងរ៉ាវ របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា​​ភ្នំពេញ​៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ចូលទៅ​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​រឿងអាស្រូវ​របស់​កញ្ញា ខុម ចន្ទ​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។

​មុខ​នឹង​ឈាន​ជើង​ចូល​តុលាការ លោក ប៉ា ងួនទៀង បានផ្តល់​បទ​សម្ភាស​ខ្លី​មួយ ដល់​អ្នកសារព័ត៌មាន​។ លោក ប៉ា ងួនទៀង មិនទាន់​អាច​វិនិច្ឆ័យ​តុលាការ​យ៉ាងណា​នោះទេ ចំពោះ​ការហៅ​លោក ឲ្យ​ចូល​បកស្រាយ​ក្នុងនាម​ជា​សាក្សី ក្នុង​សំណុំរឿង​របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា​។ យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា ជីវិត​របស់លោក រួមទាំង​អ្នកធ្វើកិច្ចការលើកស្ទួយ​សិទ្ធិមនុស្ស​មួយចំនួនទៀត ហាក់ដូចជា​ស៊ាំ នឹង​ចំណាត់ការ​របស់​តុលាការ​ទៅហើយ​។

​សំណុំរឿង​របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា នេះហើយ ដែល​បណ្តាល​ឲ្យ​លោក នី ចរិយា អគ្គលេខាធិការរងរ​បស់​គជប និង​មន្ត្រី​អាដហុក​៤ រូប​ទៀត គឺ​លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី រង​ការ​ការចោទប្រកាន់​ពី​តុលាការ​។ លោក នី ចរិយា ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» រីឯ​មន្ត្រី​អាដហុក​ទាំង​៤​រូប ជាប់​ពីបទ «​សូក​ប៉ាន់​សាក្សី​»​។

​បន្ទាប់មក អ្នក​ទាំង​៥​ខាងលើ ក៏​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ។ បើតាម​ការចោទប្រកាន់​របស់​តុលា​ការជាន់​ទាប អ្នក​ទាំង​៥​ខាងលើ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕