ផល​ សុភ័ណ្ឌ​ថា​ ​ប្រដាល់​មិនខុស​ពី​​បាល់ទាត់​​ ​​​ឲ្យ​តែ​ប្រហែស​គឺ​ចាញ់​

ជើង​ខ្លាំង​ប្រចាំ​ក្លឹប​ តាឡី​ដំរី​មាន​រិទ្ធិ ​ផល សោភ័ណ្ឌ​​ បាន​ទទួល​ស្គាល់​កីឡាករ​ថៃ​ដែល​រូប​គេ​បាន​ផ្តួល​ក្នុង​ទឹក​ទី​៣​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះពិត​ជា​ខ្លាំង​ ប៉ុន្តែ​សារ​​ដោយ​សារ​​កីឡាករ​ថៃ​រូប​នោះ​ធ្វេស​ប្រហែស​​​​ទើប​មាន​លទ្ធផលមិន​ល្អ។

 

ផល​ សុភ័ណ្ឌ​ថា​ ​ប្រដាល់​មិនខុស​ពី​​បាល់ទាត់​​ ​​​ឲ្យ​តែ​ប្រហែស​គឺ​ចាញ់​ កីឡាករ ផល សោភ័ណ្ឌ

 

ផល​ សុភ័ណ្ណ ​​ដែល​​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​ទាំង​ព្រម​បាន​និយាយ​ថា កីឡា​​ប្រដាល់​ប្រៀប​ដូច​​ជា​កីឡា​បាល់​ទាត់​​អីចឹង​ដែរ​ ប្រសិន​បើ​​មាន​សេចក្តី​ធ្វេស​ប្រហែស​ ឬ​ភ្លាត់​ពេល​ណា​មួយ​នោះ​ ប្រាកដ​ជា​ទទួល​បាន​លទ្ធផល​ខក​ចិត្ត​មិន​ខាន។  «មិន​ថា​ខ្លួន​យើង​ខ្លាំង​ ឬ​ពូកែ​ដល់​កម្រិត​ណា​ក៏​ដោយ​ដាច់​ខាត​មិន​ត្រូវ​មើល​ងាយ​ដៃ​គូ​ប្រកួត​ឡើយ។ ធ្វេស​ប្រហែស​បន្តិច​ ដឹង​ថា​ជួប​បញ្ហា​មិន​ខាន​ឡើយ»។​ ផល សោភ័ណ្ឌ​បាន​និយាយ។

 

សូមស្តាប់​ការលើក​ឡើង​របស់ ផល សោភ័ណ្ឌ

 

 

កីឡាករ​ផល​ សុភ័ណ្ឌ​ ទើប​ផ្ដួល​ជើង​ខ្លាំង​ថៃ ​Chheangmaiphahuyot ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​នៃ​ជំនួប​មិត្តភាព​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី១៤​ ខែ​សីហា​ ឆ្នាំ២០១៦​ម្សិលមិញ​នេះ៕

 

អត្ថបទ៖ នួន ស៊ីណា​​​​​​​​​​​​